Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចតាមចាប់បាន៣នាក់ហើយក្រុមជនស្ស័យជាជនជាតិដែលចាប់ជំរិតទាប្រាក់

ព្រះសីហនុ៖​ កម្លាំងនាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយ​ស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេញកម្លាំងនគរបាលខេត្តព្រះសីហនុនិងកម្លាំងនគរបាល​ខេត្តកំពត ក្រោមការបញ្ជាផ្ទាល់ពី​នាយឧត្តមសេនីយ៍សន្ដិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន​បើកប្រតិបត្តិការ ក្ដៅតាមបង្ក្រាបក្រុមជន​សង្ស័យជាជនជាតិ​ចិន​ចាប់ជំរិត​ទារប្រាក់​ ​ដោយចាប់បានជនសង្ស័យចំនួន៣​នាក់​ និងរំដោះនារី​រង​គ្រោះ២នាក់ជនជាតិចិន​ កាលពីវេលា​ទៀបភ្លឺថ្ងៃទី​២២ខែមេសាឆ្នាំ២០១៩​ នៅឯក្រុងព្រះសីហនុ។

សមត្ថកិច្ចបានអោយថា​ ជនសង្ស័យចំនួន៣​នាក់ ដែល​ត្រូវចាប់ខ្លួនរួមមាន៖-ទី១៖ ឈ្មោះ Guo Yuwei អាយុ៣១ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE2952223​ -​ ទី២៖ ឈ្មោះ Li Xiaoxiang អាយុ២៧ឆ្នាំ ជនជាតិ​ចិន កាន់លិខិតឆ្លងដែនលេខ EE2962687​ -​ ទី៣៖ ឈ្មោះ Li Hongjie អាយុ៣២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE 9458762។​
សមត្ថកិច្ចបន្តថា​ វត្ថុតាងចាប់យករួមមាន៖ ទូរសព្ទ័ដៃមួយគ្រឿង (របស់ជនរងគ្រោះ)​រថយន្តម៉ាក Starex ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ2AX-8067(រថយន្តជនល្មើសជិះធ្វើសកម្មភាព)។​

សូមរំលឹកថា កាលពីថ្ងៃទី២០ខែមេសាឆ្នាំ២០​១៩​ មានករណី​ចាប់ជំរិតទារប្រាក់មួយ បានកើតឡើង​ នៅចំណុចហាងផាតឌីង ផ្លូវលេខ​១១០ភូមិចុងថ្នល់លិចសង្កាត់ទឹកថ្លាខណ្ឌ​សែន​​សុខ រាជធានីភ្នំពេញ ដោយមានក្រុមជន​សង្ស័យចំនួន៥នាក់​ជាជនជាតិចិន​ បានធ្វើ
សកម្មភាព​ចាប់ជំរិតទាប្រាក់ពី​នារី​រងគ្រោះ​ជាជនជាតិចិនដូចគ្នាចំនួន៥នាក់​ ដឹកយកទៅ​ទំលាក់ចោលនៅកំពត៣នាក់និង២នាក់​ទៀត​យកគេចខ្លួន​ ទៅ​ខេត្ត​ព្រះសីហនុ​ លុះដល់ថ្ងៃ​ទី២២​កម្លាំង​សមត្ថកិច្ចធ្វើការ​ ស្រា​វ​ជ្រាវ​តាមចាប់ខ្លួនជនសង្ស័យបានចំនួន​៣​នាក់​ និង២នាក់ទៀតកំពុងរត់គេចខ្លួន​ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាងត្រូវបានស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ប្រគល់ឲ្យនាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាត់វិធានការបន្ដតាមផ្លូវច្បាប់៕