កម្មករ-កម្មការិនី តាមរោងចក្រភាគច្រើន នៅបម្រើការងារធម្មតា មិនទៅស្រុកកំណើតទេ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ភ្នំពេញ ៖ ដោយគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នោះ កម្មករ-កម្មការិនីបម្រើការងារនៅតាមរោងចក្រ សហគ្រាសភាគច្រើនបំផុត នៅតែបន្តធ្វើការងាររបស់ពួកគេជាធម្មតាមិនឈប់សម្រាកទៅស្រុកកំណើតនោះឡើយ។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកពេលនៃការឈប់សម្រាកបុណ្យចូលឆ្នាំចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ពោលមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត និងបុគ្គលិកក្រុមហ៊ុននានា នៅតែធ្វើការជាធម្មតាក្នុងកំលុងពេលបុណ្យចូលឆ្នាំនៅសប្តាហ៍ក្រោយនេះ។ ការសម្រេចលើកពេលឈប់សម្រាកបុណ្យចូលឆ្នាំនេះ ដើម្បីទប់ស្កាត់ការជួបជុំ ដែលជាដើមចមដ៏ធំបំផុតនាំឱ្យផ្ទុះឡើងនូវជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ មកដល់ព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ កម្មករ កម្មការិនី
Read More