អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរលួច ០១នាក់ ទៅតុលាការ!
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទហ្ម កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ទៅតុលាការ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(គាស់ទ្វារឃ្លាំងក្រុមហ៊ុន០១កន្លែង លួចសម្ភារៈ)។ -ឈ្មោះ ម៉ែន បូណា ហៅខ្នា ភេទប្រុស អាយុ ៣៧ឆ្នាំ បានធ្វើសកម្មភាពគាស់ទ្វារឃ្លាំងក្រុមហ៊ុន០១កន្លែង ក្បែរបុរីចំការមន សង្កាត់ទន្លេបាសាក់
Read More