ចៅក្រម អ៊ុក រ៉េតគន្ធា ដោះលែងឈ្មោះ គង់ ប៊ុនណាត ឲ្យមានសេរីភាពវិញ ក្រោយធ្លាយរឿងមានអ្នកធំអន្តរាគមន៍
(ភ្នំពេញ)៖ ក្រោយពីធ្លាយរឿងមានអ្នកធំអន្តរាគមន៍ឲ្យដោះលែង ឥឡូវនេះជនត្រូវចោទឈ្មោះ គង់ ប៊ុនណាត ដែលពូកែខាងឆបោកលុយអ្នកចូលហ៊ុនរកស៊ីជាមួយគ្នា ត្រូវបានតុលាការដោះលែងវិញហើយ។ នេះបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ច។ ការដោះលែង ត្រូវសមត្ថកិច្ចបង្ហើបថា ក្រោយពីមានមន្ត្រីជាន់ខ្ពស់នៃសាលាដំបូងរាជធានីភ្នំពេញ អន្តរាគមន៍ ជួយជនត្រូវចោទឈ្មោះ គង់ ប៊ុនណាត។ លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ
Read More