ទំនុកចិត្ត១០០%! ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា បង្ហាញពីក្រុមជំនាញត្រួតពិនិត្យគុណភាពម្ហូបអាហារ ស្របតាមស្តង់ដាជប៉ុន
ក្រុមជំនាញត្រួតពិនិត្យគុណភាពម្ហូបអាហាររបស់ផ្សារទំនើបកសិផលធម្មជាតិឡេងណាវ៉ាត្រាត្រូវបានបណ្ដុះបណ្ដាលបច្ចេកទេស នៅមជ្ឈមណ្ឌលត្រួតពិនិត្យប្រមូលផ្ដុំគុណភាពដែលឧបត្ថម្ភដោយប្រទេសជប៉ុន និងបណ្ដុះបណ្ដាលបច្ចេកទេសលក្ខណៈស្តង់ដារ ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន ហៅកាត់ថា(JICA) ទទួលស្គាល់ដោយក្រសួងកសិកម្ម ។ នេះបើតាមការបញ្ជាក់របស់អ្នកគ្រប់គ្រងផ្សា។ តាមការលើកឡើងពីអ្នកគ្រប់គ្រងផ្សារ វត្តមាន”ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា” ដែលត្រៀមបើកសម្ពោធនាពេលឆាប់ៗខាងមុខនេះ នឹងចូលរួមចំណែកជួយជ្រោមជ្រែងកសិករ និងស្របតាមគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មរបស់រាជរដ្ឋាភិបាល។ ផ្សាររបស់លោកឧកញ៉ាវ័យក្មេងកំពុងមានប្រជាប្រិយភាពនេះ ក្រុមហ៊ុនបានប្រមូលទិញកសិផលពីកសិករដែលបច្ចុប្បន្នបានចងក្រងនិងប្រមូលទិញជាមួយកសិករសរុប មានរហូតដល់ទៅ១៨ខេត្តឯណោះ សម្រាប់យកមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ អ្វីដែលជាទំនុកចិត្តនោះ កសិផលទាំងអស់ត្រូវបានតាមដានត្រួតពិនិត្យតាំងពីកន្លែងដាំដុះរហូតដល់កន្លែងវេចខ្ចប់ តែម្ដង
Read More