ខេត្តកណ្តាល៖ ប្រជាពលរដ្ធនិងក្រុមអាជីវករលក់ដូរ នៅក្នុងផ្សារគគីរឃុំគគីរ,ស្រុកកៀនស្វាយខេត្តកណ្តាលបាននាំគ្នាធ្វើការរិះគន់ទៅលើអ្នកគ្រប់ គ្រងផ្សារថាដឹងតែពីដើរយកលុយភាសុីពីពួកគាត់!រីឯ សំរាមយកមកគរចោលពាស់ពេញផ្លូវដើរចេញចូលក្នុងផ្សារនិងនៅក្បែររបងតូបរបស់ពួកគាត់រាប់ខែមក ហើយទុកឲ្យរុយរោមរហូតមានដង្កូវវារងើមជះក្លឹន ស្អុយអាសោចសាយភាយពេញក្នុងផ្សារធ្វើឲ្យពួកមានការព្រួយបារម្មណ៍យ៉ាងខ្លាំងទៅលើបញ្ហាសុខភាព។ ក្រុមអាជីវករបានលើកឡើងប្រហាក់ប្រហែលគ្នាថាពួកគាត់ម្នាក់ៗបានជួលតូបក្នុងមួយខែៗតម្លៃជាង10មុឺនទៅ20មុឺនរៀល!ហើយនៅបង់ទៅឲ្យភាសុីអនាម័យសរុបក្នុងមួយថ្ងៃ400៛,600៛,700៛រហូតដល់2000រៀលថែមទៀត។ប៉ុន្តែមិនដឹងជាយ៉ាងម៉េចបានជាអ្នកគ្រប់គ្រងផ្សារគគីរលោកអុិន.យ៉ុមប្រធានផ្សារមិនអើពើពីរឿងប្រមូលសំរាមនេះឡើយ។ដោយទុកចោលឡើងគរដូចភ្នំមានដង្កូវចង់ប៉ុនៗកូនដៃវារងើមពេញតូបរបស់ពួកគាត់និងជះក្លឹនដស្អុយឈួលពេញច្រមុះពេលហូបបាយម្តងៗរត់ទៅហូបខាងក្រៅផ្សារទើបហូបចូល។បញ្ហាក្លឹនស្អុយសំរាមនេះមិនត្រឹមតែនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់មានការឈឺស្កាត់ប៉ុណ្ណោះទេ។ថែមទាំងធ្វើឲ្យពួកគាត់ជាអាជីវករជួបការលំបាកពីបញ្ហាសេដ្ធកិច្ចគ្រួសារទៀតផង!ដោយសារគ្មានភ្ញៀវចូលមកទិញអីវ៉ាន់ឫធ្វើមុខធ្វើសក់!ហើយខ្លះគ្រាន់តែដើរចូលមកធុំក្លឹនស្អុយរត់ចេញទៅវិញក៍មានដែរ។ធ្វើឲ្យពួកគាត់ខែខ្លះរកចំណូលមិនបានចូលលុយផ្ទះបង់ឲ្យតូបក៍មានដែរ!រីឯក្រុមអ្នកដើរប្រមូលលុយភាសុីពេលដែលពួកគាត់សួរថាសំរាមគរស្អុយរលួយមានដង្កូវវាចូលផ្ទះខ្ញុំនៅយកលុយភាសុីទៀត!បែរជាក្រុមអ្នកយកភាសុីទាំងនោះឆ្លើយថាចង់ស្អុយដូចអាចម៌ឫដេកលើអាចម៌ក៍ពួកគេមិនខ្វល់ដែរដឹងតែពីយកលុយ។អាជីវករបន្តថាការដែលលោកប្រធានផ្សារឈ្មោះអុិន.យ៉ុមទុកសំរាមចោលឡើងគរដូចភ្នំក្បែរតូបរបស់ពួកគាត់រាប់ខែមកហើយនេះប្រហែលជាគាត់អាងថាជិតដល់អាណត្តិហើយមើលទៅ។ហើយក្រៅពីគំនរសំរាមលោកប្រធានផ្សារមុខដឹងតែពីលុយនេះថែមទាំងបណ្តែតបណ្តោយអោយអ្នកលក់ទំនិញអីវ៉ាន់គ្រឿងទេសនិងស្បែកជើងបន្លែផ្លែឈើតយ៉ាកដាក់តាំងលក់ពាស់ពេញផ្លូវមួយខ្សែជាប់ចែងផ្សារខាងកើតយ៉ាងណែនតាន់តាប់រកតែផ្លូវដើរចេញចូលស្ទើតែមិនរួច។មិនតែប៉ុណ្ណោះលោកប្រធានផ្សារគគីរនេះថែមទាំងយកបរិវេណសាលាស្រុកកៀនស្វាយធ្វើជាកន្លែងកឹបសំបុត្រផ្ញើរកង់ម៉ូតូរថយន្តយកលុយដែលនាំឲ្យបាត់បង់សោភ័ណភាពសាលាស្រុកដែលជាកន្លែងសម្រាប់បំរើសេវ៉ាសាធារណៈទៀតផង!និងថែមទាំងបណ្តែតបណ្តោយឲ្យរថយន្តម៉ូតូរុឺម៉កគ្រប់ប្រភេទចតយ៉ាងអាណាធិបតេយ្យតាមដងផ្លូវជាតិលេខ1ត្រង់ចំណុចខាងមុខផ្សារនាំឲ្យបាត់បង់សណ្តាប់ធ្នាប់លើដងផ្លូវសាធារណៈបង្កការកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរថែមទៀតផង។ ក្រុមអាជីវករក៍សូមសំណូមពរដល់អាជ្ញាធរស្រុក,ខេត្តជាពិសេសឯកឧត្តមបណ្ឌិតម៉ៅ.ភិរុណមេត្តាជួយដោះស្រាយសម្របសម្រួលភាពរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់នៅក្នុងផ្សារគគីរនេះផង!ពិសេសបញ្ហាអនាម័យសំរាមស្អុយរលួយហូរចូលទឹកស្ទឹងធ្វើឲ្យពលរដ្ធមិនបាច់ថាយកប្រើប្រាស់មុជផឹកឫដាំស្លនោះទេសូម្បីតែបូមស្រោចស្របផលដំណាំមិនកើតផង!ពិសេសចំណុចនេះគឺជាកំពង់ដរចម្លងសិស្សសាលាតូចៗពីកោះប្រាក់មករៀននៅគគីរទៀតផង។ហើយបញ្ហានេះពួកគាត់ក៍ធ្លាប់បានលើកឡើងនៅក្នុងវេទិការសាលាស្រុករួចហើយដែរតែហាក់បីដូចជាគ្មានទទួលបានលទ្ធផលអ្វីសោះ ៕
Read More