បារីក្លែងក្លាយដ៏ធំមួយកន្លែង នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានបើកដំណើរការយ៉ាងរលូនរាប់សិបឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ ដែលមានថៅកែជាជនជាតិចិន កំពុងតែសំងំផលិតដោយរលូនតែសមត្ថកិច្ចមិនទាន់បង្ក្រាប…
ខេត្តកណ្ដាល÷មានសេចក្ដីរាយការណ៍ថាមានទីតាំងផលិតបារីដ៏ធំមួយកន្លែងសង្ស័យជាបារីក្លែងក្លាយ ប្រសិនបើយើងមើលពីខាងក្រៅ សឹងមិនចាប់អារម្មណ៍សោះឡើយ គឺគិតថាជារោងចក្រ ឬឃ្លាំងមួយទុកចោល ព្រោះឃើញតែបិទទ្វារ។ដោយឡែកចំពោះផ្លូវចូលវិញ គឺស្ងប់ស្ងាត់តែម្ដង ហាក់អំណោយផលដល់ក្រុមឈ្មួញឆក់ឳកាស សម្រាប់ លាក់បាំងនូវការជួញដូរអំពើខុសច្បាប់ផ្សេងៗ…។ ជាក់ស្ដែងទីតាំងរោងចក្រមួយកន្លែងនេះ ដែលត្រូវបានបិទទ្វារ ប៉ុន្តែធាតុពិតគឺកំពុងតែមមាញឹក ដោយការផលិតនៅបារីខុសច្បាប់ និងក្លែងក្លាយ ដែលមានថៅកែជាជនជាតិចិន ដោយឲ្យអ្នកគ្រប់គ្រង និងបុគ្គលិកជាជនជាតិខ្មែរ ។ ចំពោះទីតាំងខាងលើនេះគឺស្ថិតនៅភូមិព្រែកតាព្រឺង
Read More