ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតចុះពិនិត្យនិងសួរសុខទុក្ខកងកម្លាំងប្រចាំការប៉ុស្តិ៍ ត្រួតពិនិត្យដងផ្លូវជាតិលេខ៣ ព្រំប្រទល់ខេត្តខេត្តកំពត និងខេត្តព្រះសីហនុ
ខេត្តកំពត៖ នាព្រឹកថ្ងៃចន្ទ១រោច ខែចេត្រ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពមួយចំនួនក្នុងខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខកងកម្លាំងសមត្ថកិច្ចឈរជើងប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យ លើដងផ្លូវជាតិលេខ៣ នៅចំនុចផ្សារត្រពាំងរពៅស្ថិតនៅឃុំព្រែកត្នោត ស្រុកទឹកឈូ
Read More