សិស្សវិទ្យាល័យក្រូចឆ្មារ ចំនួន១០នាក់ដួលសន្លប់ សង្ស័យបណ្ដាលមកពីធុំក្លឹនផ្សែងចេញពីឡដុតសពនៅក្បែរនោះ..!
ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានសិស្សវិទ្យាល័យស្រុកក្រូចឆ្មារចំនួន១០នាក់ (ស្រីទាំងអស់) ក្នុងនោះមានសិស្សថ្នាក់ទី៨ ទី៩ និងទី១១ បានដួលសន្លប់ជាបន្តបន្ទាប់ ។ ភ្លាមៗអាជ្ញាធរ លោកគ្រូ អ្នកគ្រូ និងមន្ត្រីសុខាភិបាល បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ បានធូរស្រាលឡើងវិញ។ សិស្សដែលដួលសន្លប់ ម្នាក់បញ្ជូនទៅមណ្ឌលសុខភាពក្បែរនោះបានដឹងខ្លួនត្រឡប់ទៅផ្ទះវិញ ដោយឡែក៩នាក់ទៀតក៏បានធូរស្រាលវិញផងដែរ
Read More