និស្សិតសាលាតិចណូ ម្នាក់ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលទាំងមិនដឹងមូលហេតុ
ភ្នំពេញ៖ យុវជនជានិស្សិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាម្នាក់សម្រេច បញ្ចប់ជីវិតដោយបានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលជាន់ទី ៣ ដោយពុំដឹងពីមូលហេតុឡើយបន្សល់ទុកបណ្ដាំមួយសន្លឹកទុកឱ្យម្ដាយជាទីស្រលាញ់។ ការធ្វើអត្តឃាតនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២រសៀលថ្ងៃទី១៧ ខែមករាឆ្នាំ២០២១ នៅចំណុចផ្ទះជួលមួយកន្លែងខាងជើងវត្តទឹកថ្លាក្នុងភូមិចុងខ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ យុវជននិស្សិតខាងលើមានឈ្មោះ ម៉ា ត្រា អាយុ ២១ ឆ្នាំជានិស្សិតឆ្នាំទី៤ ផ្នែកគីមី ចំណីអាហារនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាស្នាក់នៅបន្ទប់ជួលលេខ36កន្លែងកើតហេតុខាងលើនិងមានស្រុកកំណើតនៅភូមិទ្រាសឃុំ ទ្រាស
Read More