លោកសង្ឃដែលចាក់ស្ត្រីម្នាក់របួសធ្ងន់ព្រោះភ្លើងប្រចណ្ឌនោះត្រូវចាប់ផ្សឹកនិងឃាត់ខ្លួនហើយ
បន្ទាយមានជ័យ៖ ហេតុការណ៍ហួសចិត្តមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលទាំងព្រឹកនៅក្រុងប៉ោយប៉ែតកាលពីវេលាម៉ោងជាង០៦ព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៨ នៅចំណុចអូរខៃដនសង្កាត់និមិតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ បើតាមប្រពភព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញព្រះសង្ឃមួយអង្គ និមន្ត មកគង់នៅកន្លែងកើតហេតុ មួយសន្ទុះក្រោយមកស្រាប់តែឃើញស្ត្រីរងគ្រោះបានបើករថយន្តមកដល់ហើយព្រះសង្ឃក៏បាននិមន្តចូលក្នុងរថយន្ត បន្ទាប់មកស្រាប់តែស្ត្រីរងគ្រោះខាងលើបានស្រែកឆោឡោរបួសឈាមហូរដាបពេញខ្លួនដោយចោទថាព្រះសង្ឃជាអ្នកចាក់ទើបបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុហើយបានឃាត់សង្ឃអង្គនោះយកទៅធ្វើការសួរនាំ ។ ប្រភពពីសមត្ថកិច្ច នគរបាលបានបង្ហើបឱ្យដឹងថា មូលហេតុដែលសង្ឃអង្គនេះចាក់ប៉ងសម្លាប់ស្ត្រីរងគ្រោះក្នុងឡាន ដោយសារតែខឹងស្រីស្នេហ៍សុំបែក ទើបឈានដល់ការចាក់បែបនេះ ។ ចំណែកស្ត្រីរងគ្រោះបច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៅឡើយ។ ដោយឡែកសង្ឃអង្គនេះ
Read More