ជនសង្ស័យម្នាក់ធ្វើអត្ដឃាតចង.កសម្លាប់ខ្លួនក្នុងបន្ទប់ឃុំខ្លួននៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ
ភ្នំពេញ៖ ជារឿងគួរឲ្យហួសចិត្ដមួយដែលសមត្ថកិច្ចមានការធ្វេសប្រហែសបណ្ដាលឲ្យជនសង្ស័យជាចោរលួចម្នាក់មានឱកាសធ្វើអត្ដឃាតចង.កសម្លាប់ខ្លួននៅក្នុងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ យោងតាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យជាចោរលួចធ្វើសកម្មភាពចង.កសម្លាប់ខ្លួនក្នុងបន្ទប់ឃុំឃាំងដោយយកខ្សែក្រណាត់ជូតជើងចងជាមួយចម្អឹងដែក ធ្វើឲ្យដាច់ខ្យល់សម្លាប់ភ្លាមៗតែម្ដង ។ សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះគឹម ឈុនទូច ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមម៉ាកក្លឿ សង្កាត់ ច្បារអំពៅ១
Read More