សមត្ថកិច្ចខណ្ឌសែនសុខបង្ហាញមុខឃាតករញីឈ្មោលដែលធ្វើទារុណកម្មនារីរកសុីភេទម្នាក់រហូតស្លាប់
ភ្នំពេញ៖ ឃាតករប្រុសស្រី២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចអធិការខណ្ឌសែនសុខឃាត់ខ្លួននឹងបង្ហាញមុខជាសាធារណៈក្រោយពីឃាតករញីឈ្មោលបានធ្វើសកម្មភាពវាយធ្វើទា រុណកម្មនារីរកសុីផ្លូវភេទម្នាក់ដែលមិនព្រមរួមភេទជាមួយភ្ញៀវរហូតស្លាប់រួចដឹកសពទៅទម្លាក់ចោលនៅវត្តទឹកថ្លា ហើយការធ្វើសន្និសិទ្ធបង្ហាញមុខនេះធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៨ ។ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានថ្លែងប្រាប់អ្នកព័ត៌មានថា ក្រោយពីមានការភ្ញាក់ផ្អើលករណីសពនារីម្នាក់ត្រូវបានឃាតករវៃសម្លាប់ហើយដឹកសពយកមកទម្លាក់ចោលក្នុងបរិវេនវត្តទឹកថ្លានោះ រូបលោកបានសុំការអនុញ្ញាតពីឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការស៊ើបអង្កេតអស់រយះពេល៥ថ្ងៃ ទើបទទួលបានតម្រុយហើយកំណត់មុខសញ្ញាឃាតករបាន។ លោកបន្តថាក្រោយទទួលបានតម្រុយភ្លាមលោកបានដឹកនាំកម្លាំងផ្ទាល់ចុះទៅឡោព័ទ្ធឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ជាជនជាតិវៀតណាមកំពុងស្នាក់នៅផ្ទះម៉ាស្សាមួយកន្លែងនៅផ្លូវ៥៩៨ ភូមិ១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក
Read More