ភ្នំពេញ៖ បុរសប្រជាការពារភូមិតាឡីម្នាក់ត្រូវឃាត.ករដែលជាមិត្តភក្រ័ផឹកស៊ីជាមួយគ្នាចាក់ចំនួន៣កាំបិតបណ្តាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យរុស្ស៊ី ។ ហេតុការណ៍ភ្ញាក់ផ្អើលគួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៨នៅភូមិជើងឯកសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញ។ សពបុរសរងគ្រោះមានឈ្មោះ កេត ស៊ីថា អាយុ៥២ឆ្នាំមុខរបរ ប្រជាការពារភូមិតាឡី ស្នាក់នៅភូមិតាឡី សង្កាត់ដង្កោខណ្ឌដង្កោ ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតជនរងគ្រោះបានជួយសម្រួលក្នុងរឿងជម្លោះវាយគ្នាបែកក្បាលដែលមានមិត្តភក្រ័ម្នាក់ទៀតដែលបានវាយជនដៃដល់បែកក្បាលហើយ ជនរងគ្រោះដែលស្លាប់ខាងលើនេះបានជួយសម្របសម្រួលអោយខាងអ្នកវាយជនដៃដល់បែកក្បាលដែលជាអ្នកចាក់សម្លាប់(បុរសប្រជាការពារ) ចំនួន៧ ០០ដុល្លាដើម្បីបញ្ចប់រឿង ។ ក្រោយពីទទួលបានលុយរួចជនរងគ្រោះនិងជនដៃដល់រួមនិងមិត្តភក្រ័៣នាក់ផ្សេងទៀតបាននាំគ្នាទៅផឹកស៊ីនៅហាង អាម៉ាហ្សូន រួចហើយក៏បបួលគ្នាទៅផឹកបន្តនៅផ្ទះប្រពន្ធចុងជនរងគ្រោះថែមទៀតលុះជិះម៉ូតូដល់ពាក់កណ្តាលផ្លូវចំណុចផ្លូវលំសង្កាត់ជើងឯកជនដៃដល់បានឈប់ម៉ូតូរួចចុះពីលើម៉ូតូកាន់កាំបិតស្ទុះទៅចាក់ជនរងគ្រោះចំនួន៣កាំបិតរួចក៏ជិះម៉ូតូរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។
Read More