Friday, November 29, 2024
Latest:

Day: December 3, 2018

សន្តិសុខ​សង្គម

មន្ត្រីយោធាម្នាក់គ្រាន់តែរឿងចតឡានវាយគេអោយរបួស​រួចដកកាំភ្លើងខ្លីបាញ់គំរាម២គ្រាប់

ភ្នំពេញ៖​ ទាស់សម្ដីគ្នារឿងកន្លែងចតរថយន្តធ្វើឲ្យមន្ត្រីយោធាម្នាក់អាងអំណាច​ វាយជនរងគ្រោះអោយរបួសហើយដកកាំភ្លើងខ្លីបាញ់គំរាម២គ្រាប់ទៀតបង្កការភ័យខ្លាច​ដល់ប្រជាពលរដ្ឋនៅក្បែកន្លែងកើតហេតុ​ និងភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច​ ចុះទៅឃាត់ខ្លួនយកមកសួរនាំកាលពី​វេលា​ម៉ោង៨និង៣០នាទីយប់ថ្ងៃទី០១ខែធ្នូឆ្នាំ២០១៨​ នៅ​ចំណុច​ផ្លូវបេតុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលដកកាំភ្លើងបាញ់នេះមាន​ឈ្មោះ គឹម ពេជ្រ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរជាមន្ត្រីយោធា ស្នាក់នៅភូមិព្រៃទា៣ សង្កាត់ចោមចៅ៣ ខណ្ឌ​ពោធិ៍សែនជ័យ ជាម្ចាស់រថយន្តហាយឡែនឌ័រ

Read More