Friday, November 29, 2024
Latest:

Day: December 22, 2018

ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ម្ចាស់ទីតាំងណេត​(យី​ ហោ​ 33)នៅសង្កាត់ទួលសង្កែខ្លាំង​មែនសូម្បីតែអាជ្ញាធរក៏មិនហ៊ានក្អកជាមួយដែរ

  ភ្នំពេញ៖​ ទីតាំង​ ណេត​ ២៤​ម៉ោង​លើ២៤ម៉ោ​(យី​ ហោ​ 33) បង្កប់​ល្បែងសុីសង​ ជាច្រើនប្រភេទ​ កំពុង​លេងយ៉ាងរលួន​ ដោយមិនរំខានដល់​ អាជ្ញាធរមានសមត្ថកិច្ច​ ប្រហែលជា​ម្ចាស់ទីតាំងមាន​ឥទ្ធិពលនិងអំណាចខ្លាំង​ ហើយមើលទៅទើប​ អជ្ញាធរមានសមត្ថកិច្ច​ ពាក់ពន្ធ័មិនហ៊ានបង្ក្រាប​ ។ សូមបញ្ជាក់ថាទី​តាំងបនល្បែងនេះ​ ស្ថិតនៅតាមបណ្ដោយផ្លូវ៩០៧ខាងជើងវត្តទួលសង្កែ​ ភូមិទួលសង្កែ​

Read More
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

បញ្ចូនជនជាតិថៃប្រុសស្រី២៦នាក់ទៅកាន់ប្រទេសខ្លួន​វិញពាក់ព័ន្ធករណីឆបោក គំរាមគំហែងទារប្រាក់ តាមប្រព័ន្ធទូរគមនាគមន៍(VOIP)

  ភ្នំពេញ ៖ នៅវេលាម៉ោង៤ និង៣០នាទីទាបភ្លឺ ថ្ងៃសៅរ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនជាតិថៃ ចំនួន២៦នាក់ ស្រី៩នាក់ ពាក់ព័ន្ធករណីឆបោក គំរាមគំហែង ជំរិតទារប្រាក់ តាមប្រព័ន្ធទូរគមនាគមន៍(VOIP) ទៅកាន់ប្រទេសថៃវិញ

Read More
សន្តិសុខ​សង្គម

ម៉ូតូ២គ្រឿងបើកបរមិនប្រយត្ន័បុកគ្នាពេញទំហឹងបណ្តាលស្លាប់ម្នាក់២នាក់ទៀតរបួសធ្ងន់និងស្រាល

  ភ្នំពេញ៖ បុរសម្នាក់ស្លាប់ក្រោយពេលបញ្ជូនទៅសង្រ្គោះនៅឯមន្ទីពេទ្យនិងពីរនាក់ទៀតរងរបួសធ្ងន់ស្រាល​បន្ទាប់ពីរជិះម៉ូតូបុកគ្នាពេញទំហឹង។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង​១០​និង៣០នាទីយប់ថ្ងៃទី២១ខែធ្នូឆ្នាំ២០១៨​ នៅចំណុចស្តុបភីហ្សាខុមម៉ូនី តាមបណ្តោយផ្លូវកម្ពុជាក្រោមកែងនិងផ្លូវ​២៦១ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ ជនរងគ្រោះ(ស្លាប់)និងអ្នករងរបួសធ្ងន់ស្រាលមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើត​ហេតុគេឃើញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា​វ៉ែវពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1H-1927ធ្វើដំណើរតាមបណ្តោយផ្លូវ២៦១ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុក៍មានម៉ូតូមួយគ្រឿងទៀតម៉ាកហ្សូម័រអ៊ិច​ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1GE-2537ជិះដោយបុរសម្នាក់តាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅពីលិច​បុកគ្នាពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូហ៊្សូ ម័រអ៊ិចផ្លោងទៅមុខភីហ្សាខុមម៉ូនីរងរបួសធ្ងន់ចំណែកខាងម៉ូតូវ៉ែវរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះក្លីនីករស្មីពីរគ្រឿងមកដឹកជនរងគ្រោះទាំងបីនាក់ទៅសង្គ្រោះភ្លាមៗដោយស្ថានភាពអ្នករងគ្រោះពីនាក់ធ្ងន់ធ្ងរពេកបានបញ្ជូនបន្តទៅសង្គ្រោះនៅឯមន្ទីពេទ្យកាលម៉ែត្រ។បន្ទាប់បានស្លាប់ម្នាក់ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយក​ម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវ​គោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវ​ច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើការ​ស្រាវជ្រាវរក​សាច់ញាត្តិប្រគល់ជូនយកទៅធ្វើបុណ្យតាមប្រពីណី៕

Read More