អ្នកទោសគុកព្រៃសម្នាក់ជិតដល់ថ្ងៃចេញស្រាប់តែលួចរត់បាត់
ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០១៩មានអ្នកទោសម្នាក់បានលួចរត់ចេញពីពន្ធនាគារព្រៃសបាត់ ប្រភពព៍ត័មានពីសមត្ថកិច្ចខណ្ឌដង្កោបានបង្ហើបឱ្យដឹងថាមុនពេលកើតហេតុអ្នកទោសឈ្មោះសែមម៉ៅដែលតុលាការចេញដីការឃុំខ្លននៅថ្ងៃទី២៧ខែកុម្ភះឆ្នាំ២០១៨ពីបទលួច លុះមកដល់ថ្ងៃទី៣១ខែមករាឆ្នាំ២០១៩ទណ្ឌិតរូបនេះបានចេញមកជួយលើកបន្លែរនៅខាងមុខគុកព្រៃសឃើញឱកាសស្ងាត់ល្អក៏បានព្យាយាមលួចរត់បាត់ទើបមន្ត្រីអនុរក្សពន្ធធនាគារព្រៃសបានដឹងទើបរាយការណ៏ជូនកម្លាំងប៉ុស្តិនគរបាលព្រៃសនិងកម្លាំងអធិការដ្ឋានខណ្ឌដង្កោឱ្យជួយពួនស្ទាក់រុករកចាប់ឃាត់ប្រគល់ឱ្យមន្ត្រីពន្ធនាគារយកមកចាត់ការវិញតែរកមិនឃើញសង្ស័យអ្នកទោសខាងលើសង្ងំលាក់ខ្លួនពួនអាត្មានៅគុម្ពព្រៃក្នុងទឹកដីខណ្ឌដង្កោនៅឡើយ។ សមត្ថកិច្ចអោយដឹងទៀតថា ទណ្ឌិតរូបនេះ នៅសល់តែជាង២០ថ្ងៃទៀតនិងត្រូវដោះលែងអោយមានសេរីភាពឡើងវិញហើយ ។ បើសិនជាបងប្អូនណាបានឃើញភិនភាគដូចរូបភាពខាងលើសូមជួយរាយការណ៏ជូនសមត្ថកិច្ចដែលនៅក្បែរដើម្បីឃាត់ខ្លួនប្រគល់ឱ្យមន្ត្រីពន្ធនាគារព្រៃសវិញផង៕
Read More