ឡានទឹក២០គ្រឿង ដាក់ពង្រាយ៨គោលដៅសម្រាប់ចេញជួយអន្តរាគមន៍លេីគ្រោះថ្នាក់អគ្គិភ័យក្នុងអំឡុង ចូលឆ្នាំចិន
ភ្នំពេញ៖ មន្ត្រីនគរបាលនៃអង្គភាពពន្លត់អគ្គីភ័យរាជធានីភ្នំពេញឱ្យដឹងថា បានត្រៀមកម្លាំងជាច្រើននាក់ព្រមទាំងរថយន្តពន្លត់អគ្គិភ័យចំនួនជិត២០គ្រឿង សម្រាប់ជួយអន្តរាគមន៍ទៅលើគ្រោះថ្នាក់អគ្គិភ័យដែលអាចនឹងកើតមានឡើង នៅក្នុងអំឡុងពេលចូលឆ្នាំចិន ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃ៥ រហូតដល់ថ្ងៃទី៧ ខែកុម្ភៈ ២០១៩ខាងមុខនេះ។ លោក ព្រំ យ៉ន ប្រធានអង្គភាពនគរបាលពន្លត់អគ្គិភ័យរាជធានីភ្នំពេញបានអោយដឹងថា អង្គភាពរបស់លោកបានត្រៀមកម្លាំងជាច្រើននាក់ដាក់ពង្រាយនៅតាមគោលដៅចំនួន៨ ក្នុងរាជធានីភ្នំពេញ ដោយក្នុង១គោលដៅមានរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ដើម្បីត្រៀមចាំអន្តរាគមន៍គ្រោះអគ្គិភ័យ ដែលអាចនឹងកើតមានឡើងជាយថា ហេតុក្នុងនៅក្នុងអំឡុងពេលចូលឆ្នាំចិនដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃ៥ រហូតដល់ថ្ងៃទី៧
Read More