ចុម! លោក តាក់ ឡៅ ថៅកែរណ្ដៅដីដ៏ជ្រៅនៅស្រុកអង្គស្នួលបញ្ជាសមត្ថកិច្ចឲ្យចាប់ការសែត៣នាក់
ខេត្តកណ្ដាល ៖ លោក តាក់ ឡៅ ដែលគេស្គាល់ថាជាថៅកែរណ្ដៅដីជីកស្ទើរដល់ក្បាលប្រេតនៅក្នុងភូមិសាស្ដ្រអាណាចក្រស្រុកអង្គស្នួលដ៍ល្បីល្បាញនិងមានឥទ្ធិពលលើអាជ្ញាធរមានសមត្ថកិច្ចទៅទៀតនោះបានប្ដឹងឲ្យលោក មាន សំណាង អធិការនគរបាលស្រុកឲ្យឃាត់ខ្លួនអ្នកកាសែតចំនួនបីនាក់យកទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកក្រោម លេសចោទប្រកាន់ថាអ្នកកាសែតទាំងនោះជម្រិតទារប្រាក់ចំនួន៥ពាន់ដុល្លារ៍តែក្រុមអ្នកកាសែតទាំងនោះអះអាងថាគ្រាន់តែទៅថតផ្ដិតយករូបភាពដើម្បីផ្សព្វផ្សាយប៉ុណ្ណោះ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថាកាលពីថ្ងៃទី១២ខែកុម្ភៈក្រុមអ្នកសារព័មានបានឲ្យដឹងថាមុនពេលឈានដល់ការឃាត់ខ្លួនក្រុមអ្នកកាសែតទាំងបីនាក់នោះគឺពួកគេបាននាំគ្នាចុះទៅដល់រណ្ដៅក្នុងភូមិសាស្ដ្រឃុំឆក់ឈើនាងស្រុកអង្គស្នួល ពេលទៅដល់ទីនោះក្រុមអ្នកកា សែតមិនឃើញមនុស្សណាម្នាក់ត្រូវសួរនាំនោះទេទើបពួកគេនាំគ្នាដើរចូលទៅក្នុងការដ្ឋាន នោះតែនៅពេលកំពុងថតផ្ដិតយករូបភាពស្រាប់ តែសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបានយកឡានទៅដាក់ពាំងបិទផ្លូវពួកគេមិនឲ្យចេញ និងបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ ព្រោះសមត្ថកិច្ចបានទួលពាក្យបណ្ដឹងថាក្រុមអ្នកកាសែតបានជម្រិតទារលុយគេ៥ពាន់ដុល្លាបើមិនបានទេនឹងថតឡាយវីដេអូឥឡូវ។ បើតាមក្រុមអ្នកកាសែតវិញបានឲ្យដឹងថាពួកគេមិនបានទារលុយនោះឡើយគ្រាន់តែទៅថតរូបរណ្ដៅដីដែលជីកជ្រៅដល់ក្បាលប្រេតរាប់ ឆ្នាំមកហើយ
Read More