ស្វាយរៀង៖ ក្មេងស្រីដែលត្រូវសត្វឆ្មាខាំអស់រយះពេលជាង៣ខែកន្លងមកនោះពេលប្អូនស្រីបានស្លាប់បង់ជីវិតហើយដោយបន្សល់ទុកនូវសម្លេងទ្រហោយំពីឪពុកម្តាយនិងសាច់ញាតិសោកស្តាយរូបកាយប្អូនស្រីសាច់ដ៏ត្រលុកត្រលុុនមិនគួរណាវាសនាអភ័ព្វបាត់បង់ជីវិតទាំងវ័យក្មេងបែបនេះសោះ។ ហេតុការណ៍ភ្ញាក់ផ្អើលដែលក្មេងស្រីឆ្មាខាំស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០១៩ ភូមិធ្លកសង្កាត់ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀងខណះដែលបញ្ជូនមកស្រុកកំណើតវិញ។ បើតាមសម្ដីម្តាយក្មេងស្រីរងគ្រោះបានប្រាប់អោយដឹងថាកូនស្រីរបស់គាត់ជម្ងឺធ្វើទុកខ្លាំងក៏ បាននាំមកព្យាបាលជំងឺឆ្កែឆ្កួត នៅពេទ្យនារាជធានីភ្នំពេញ ប៉ុន្តែគួរឲ្យសោកស្តាយ គ្រូពេទ្យប្រាប់ថា គ្មានវិធីព្យាបាលទេ គឺមានតែយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ក្រោយគ្រូពេទ្យប្រាប់បែបនេះ ស្រាប់តែយប់ឡើងកូូនរបស់គាត់ បានស្លាប់បាត់បង់ជីវិតចោលឪពុក-ម្តាយធ្វើអោយរូបគាត់មិនអស់ចិត្តសោះមិនគួរណាស្លាប់ទាំងវ័យក្មេងបែបនេះ។ ម្ដាយក្មេងស្រីរងគ្រោះបានបន្តទៀតថាកូនស្រីគាត់ត្រូវបានឆ្មាខាំតាំងពីដើមខែធ្នូ ឆ្នាំ២០១៨មកម្លេះ ប៉ុន្តែពួកគេមិនបានយកមកចាក់ថ្នាំការពារនៅមន្ទីរពេទ្យប៉ាស្ទ័រទេ គឺចាក់ថ្នាំការពារនៅក្នុងភូមិ ដោយអាការៈកាន់តែខ្លាំង
Read More