បុរសម្នាក់សង្ស័យមានវិបត្តផ្លូវចិត្តធ្ងន់ធ្ងចូលបន្ទប់ទឹកលេបថ្នាំពុលប៉ងសម្លាប់ខ្លួន
កោះកុង៖ បុរសម្នាលេបថ្នាំបំពុលសត្វកណ្ដុរប៉ងបញ្ចប់ជីវិតខ្លួនឯងដោយមិនដឹងមូលហេតុ ៖ ករណីនេះបានបង្កការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ទឹកសួនច្បារកោះកុង តែមិនបានសម្រេចត្រូវកម្លាំងសមត្ថកិច្ចអន្តរាគមន៍ជួយសង្គ្រោះទាន់ពេលវេលា ។ លោក ហេង លាង អធិការនគរបាលក្រុងខេមរភូមិន្ទ បានឲ្យដឹងថា ហូតមកទល់ល្ងាចថ្ងៃដដែលសមត្ថកិច្ចនៅពុំទាន់បានដឹងថាជនរងគ្រោះមានឈ្មោះអ្វីនិងមានមូលហេតុអ្វីឲ្យច្បាស់នៅឡើយទេ គ្រាន់តែដឹងថា ជនរងគ្រោះរស់នៅខេត្តកំពត។ លោក អធិការបានបន្តថា ជនរងគ្រោះមិនគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ គ្រាន់តែនិយាយមិនទាន់កើត៕
Read More