ភ្នំពេញ៖ អ្នកគ្រូប្រចាំថ្នាក់ទី២កសាលាបឋមសិក្សាច្រាំងចំរេះត្រូវម្តាយនាំកូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ច្រាំងចំរេះទី២កាលពីរសៀលថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១៩ បន្ទាប់ពីអ្នកគ្រូបានប្រើហឹង្សាវាយសិស្សពីក្រោយបណ្តាលអោយជាំទាំងដុំៗ។ អ្នកគ្រូដែលត្រូវអាណាព្យាបាលសិស្សប្តឹងនោះឈ្មោះ ផ្លុង គឹមហេង ជាប្រពន្ធនាយកសាលាបឋមសិក្សាច្រាំងចំរេះនិងជាអ្នកគ្រូប្រចាំថ្នាក់ទី២ក។ចំណែកម្តាយក្មេងដែលប្តឹងនោះឈ្មោះម៉ៅ សុ ភារម្យអាយុ៣៦ឆ្នាំ។រីឯកូនសិស្សមានឈ្មោះ បូ រិទ្ធសុវណ្ណដាលិន ភេទស្រីអាយុ៧ឆ្នាំរៀនថ្នាក់ទី២ក។ បើតាមម្តាយក្មេងស្រីបានអោយដឹងថា អ្នកគ្រូប្រចាំថ្នាក់រូបនោះបានប្រើហឹង្សាមកលើកូនស្រីរបស់គាត់ជាច្រើនដងមកហើយ។នៅព្រឹកថ្ងៃទី២១ខែកុម្ភះនេះនៅពេលកូនស្រីត្រឡប់មកពីរៀនដោះអាវឃើញជាំខ្នងក៍បានសួរនាំទើបដឹងថាអ្នកគ្រូប្រចាំថ្នាក់វៃក៍នាំកូនមកប្តឹងតែម្តង។ អាណាព្យាបាលរូបនោះក៍បានចាត់ទុកថាការប្រើហឹង្សានេះជាអំពើឃោរឃៅនិងមានចរិតព្រៃផ្សៃពីសំណាក់គ្រូបង្រៀនដែលមានតួនាទីអប់រំណែនាំ មិនត្រូវប្រើអំពើហឹង្សាលើកុមារដែលជាសិស្សនោះទេ។ទោះបីជាយ៉ាងណាមានមតិខ្លះថាការវាយ ប្រៀនប្រដៅគោលបំណងដើម្បីអោយក្មេងចេះតែវាជ្រុលដៃ។ លោកនាយប៉ុស្តិ៍ច្រាំងចំរេះទី២បានអោយដឹងថានៅព្រឹកថ្ងៃកើតហេតុពេលអ្នកគ្រូហៅសិស្សឡើងក្តាខៀនធ្វើលេខគុណអត់ចេះក៍បានវាយខ្នងមួយដៃជ្រុលបណ្តាលអោយជាំតែម្តង។កន្លងមកក្មេងនោះរពិលត្រូវអ្នកគ្រូប្រចាំថ្នាក់វៃជាច្រើនលើកនឹងបន្ទាត់តែលើកនេះវៃនឹងដៃទើបបណ្តាលអោយជាំ។ បន្ទាប់ពីម្តាយដាក់ពាក្យបណ្តឹងនៅវេលារសៀលនោះនគរបាលក៍បានហៅអ្នកគ្រូព្រមទាំងនាយកសាលាដែលជាប្តីមកសាកសួរព្រមទាំងធ្វើការសម្របសម្រួលគ្នាដោយអ្នកគ្រូនិងលោកនាយកក៍បានសុំទោសហើយនគរបាលធ្វើកិច្ចសន្យាអប់រំឈប់ប្រើហឹង្សារួចអោយត្រឡប់ទៅវិញ៕
Read More