សមត្ថកិច្ចដោះលែងឲ្យមានសេរីភាពវិញ៣១១នាក់នៅ៤នាក់ទៀតកសាងសំណុំរឿងបញ្ជួនទៅតុលាការ
ភ្នំពេញ៖ បើយោងតាមសេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា យុវជន-យុវនារីជាង៣០០នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននៅមជ្ឍមណ្ឌលកម្សាន្តរ៉ុក ត្រូវបានដោះលែងវិញដើម្បីឲ្យអាណាព្យាបាលយកទៅអប់រំ នៅសល់តែ៤នាក់តែប៉ុណ្ណោះដែលជាប់ពាក់ព័ន្ធករណីសមត្ថកិច្ចចុះបង្ក្រាបទីតាំងក្លឹបកម្សាន្ដ រ៉ុក ។ សមត្ថកិច្ចបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៩លោកស្នងការ នគរបាលរាជធានីភ្នំពេញបានអនុញ្ញាតិឲ្យមនុស្សជាង៣០០នាក់បានត្រឡប់ទៅផ្ទះវិញហើយដោយមានការឯកភាពពីលោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា មនុស្សជាង២០០នាក់នោះមាន២៣៧នាក់ជាប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន (ដែលហៅថា ជាជនរងគ្រោះ) និង៧០នាក់ជាយុវជនស្អាតស្អំមិនជាប់ពាក់ពន្ធគ្រឿងញៀននោះទេ តែត្រូវឃាត់ខ្លួនក្នុងរង្វង់ប្រតិបត្តិការ ។
Read More