រថយន្តធំបើកចូលក្រុងទាំងព្រឹកដឹកសំពីងសំពោងផ្គើននិងបទបញ្ជាបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យរងការខូចខាត
ភ្នំពេញ៖ បទបញ្ជារបស់លោកអភិបាលក្រុងនិងលោកស្នងការរាជធានីភ្នំពេញថ្មី ដូចជាមិនសូវមានប្រសិទ្ធភាពសោះព្រោះកូនចៅក្រោមឱវាទមិនអនុវត្តន៍តាម ។ ក្រោយពេលដែលឯកឧត្តម ឃួងស្រេង អភិបាល រាជធានីភ្នំពេញនិងឧត្តសេនីយ៍ឯកសថេតស្នងការនគបាល រាជធានីភ្នំពេញបាន ដាក់បទបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័នៅក្រោមឱវ៉ាទ ទាំង១២ខណ្ឌក្នុងរាជធានីភ្នំពេញត្រូវហាមឃាត់មិនអនុញ្ញាតឱ្យរថយន្តប្រភេទធំៗបើកចូលក្នុងក្រុងនៅពេលថ្ងៃនោះទេព្រោះរថយន្តធំៗទាំងនោះតែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរតាមដងផ្លូវបង្កឱ្យមានអ្នករងរបួសនិងស្លាប់ជាញឹកញាប់។ តែនៅព្រឹកថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទីព្រឹកគេឃើញមានរថយន្តធុនធំមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3E-0247 ដែលមានសញ្ញាសំគាល់នៅមុខក្បាលរថយន្តCH មិនដឹងបើកចេញពីណានោះទេតទ្រុងដឹកសំពីងសំពោងលើសចំណុះបានបត់បុកបង្កាន់ដៃស្ពាន អាកាសស្ទឹងមានជ័យស្ថិតនៅខាងក្រោមស្ពានផ្លូវ២១៧សង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យ រាជធានធានីភ្នំពេញ។ ក្រោយពេលរថយន្តបុកបាក់បង្កាន់ដៃស្ពានទើបសមត្ថកិច្ចចរាចរណ៍ដែលឈរជើងនៅគោកដៅភ្ញាក់ស្ទុះចេញមកស្ទាកឃាត់រថយន្តបញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញចាត់ការបន្ត៕
Read More