ទីតាំងភ្នាល់បាល់អនឡាញរីកដូចផ្សិតនៅខណ្ឌច្បារពៅសមត្ថកិច្ចគ្មានវិធានការបង្ក្រាប
ភ្នំពេញ៖ ទីតាំងភ្នាល់បាល់តាមអនឡាយជាច្រើនកន្លែងក្នុងមូលដ្ឋានខណ្ឌច្បារអំពៅកំពុងបើកដំណើរលេងយ៉ាងរលូនគ្មានខ្វល់នឹងសេចក្តីណែនាំរបស់អាជ្ញាធរបន្តិចឡើយ ។ ជុំវិញបញ្ហានេះមានការលើកឡើងថា មូលហេតុដែលនាំអោយមានល្បែងសុីសងជាពិសេស ល្បែងភ្នាល់បាល់អនឡាញជាច្រើនកន្លែងកើតមានក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ គឺសង្ស័យថាលោកអធិការខណ្ឌមិនបានធ្វើរបាយការណ៍ជុំវិញទីតាំងល្បែងសុីសងទាំងនេះបញ្ជូនទៅថ្នាក់អភិបាលទើបម្ចាស់ទីតាំងណេតភ្នាល់បាល់ទាំងនោះបានចិត្តពង្រីកសាខាខ្លួនដោយគ្មានញញឹតនឹងចំណាត់ការឬក៏សេចក្តីណែនាំរបស់អាជ្ញាធរសោះឡើយ។ គួរបញ្ជាក់ថាកន្លងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានដាក់បញ្ជាយ៉ាងកំហិតដល់មន្ត្រីក្រោមឱវាទត្រូវតែលុបបំបាត់អោយបាននៅល្បែងសុីសងគ្រប់ប្រភេទនឹងទប់ស្កាត់រាល់បទល្មើសផ្សេងៗកុំអោយកើតមានក្នុងមូលដ្ឋាន តែផ្ទុយទៅវិញលោក អេម សារ៉ាវុធអធិការខណ្ឌច្បារអំពៅហាក់ដូចមិនអនុវត្តន៍តាមបទបញ្ជាលោកអភិបាលខណ្ឌឡើយដោយបណ្តែតបណ្តោយអោយមានល្បែងសុីសង ដូចជា កន្ទុយលេខ ល្បែងភ្នាល់បាល់តាមអនឡាញបាននឹងកំពុងបើកលេងយ៉ាងរលូនដោយលោកអធិការគ្មានចំណាត់ការបង្ក្រាបនោះឡើយ ៕
Read More