អាជីវករផ្សារសុមង្គល់រត់មកប្តឹងសមត្ថកិច្ចបន្ទាប់ពីមេតុងទីន បោកលុយជិត១០មុឺនដូល្លារដាក់មេប្រូចបាត់ស្រមោល
ភ្នំពេញ ៖ អាជីវករផ្សារសុភមង្គលមួយប្រមាណជិត២០នាក់បាននាំគ្នាមករកប៉ុស្តិ៍ទួលសង្កែដើម្បីដាក់ពាក្យបណ្ដឹងប្ដឹងមេតុងទីនម្នាក់ដែលឆបោកលុយពួកគាត់សរុបអស់ជិត 10 ម៉ឺនដុល្លារហើយដាក់មេប្រូចបាត់ស្រមោល ។ ការដាក់ពាក្យបណ្ដឹងបានធ្វើឡើងនៅរសៀលថ្ងៃទី 2 ខែមីនាឆ្នាំ 2014 នៅប៉ុស្តិ៍ទួលសង្កែ 1 ខណ្ឌឬស្សីកែវ។ បើតាមក្រុមអាជីវកររងគ្រោះប្រមាណ២០នាក់តំណាងឱ្យជិត១០០នាក់មកពីផ្សារសុមង្គល់ភូមិទួលសង្កែសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ បានឱ្យដឹងថា មេតុងទីនដែលបោកកូនៗហើយរត់បាត់នោះ ឈ្មោះ រដ្ឋ ភេទស្រីអាយុជិត៤០ឆ្នាំរស់នៅផ្ទះជួលម្តុំជិតផ្សារសាំហាន់សង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ ។
Read More