សមត្ថកិច្ចស្រុកអូជ្រៅពួនស្ទាក់ចាប់អ្នកបើកបរលើសល្បឿនកំណត់មិនដាក់ប៉ារ៉ាស់ជាសញ្ញាធ្វើឲ្យCRVនិងIZUZUចង្កួតបុកគ្នាខ្ទេច
បន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកអូរជ្រៅដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍កំណត់ល្បឿនអ្នកបើកបរលើសកំណត់ មិនដាក់ប៉ារ៉ាស់ស្លាកសញ្ញា បែជាពួនស្ទាក់ធ្វើអោយអ្នកបើកបរភ្ញាក់រេចង្កូតជ្រុលបុកគ្នាពេញផ្លូវ គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅថ្ងៃទី០៤ខែមិនាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ត្រង់ចំណុច ភូមិសូរិយា ឃុំគោក ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមប្រភពពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយអ្នកបើកបររថយន្តបានភ្ញាក់នឹងការពួនស្ទាក់ចាប់រថយន្តបើកបរលើសល្បឿនកំណត់របស់កម្លាំងសមត្ថកិច្ចស្រុកអូរជ្រៅ ដែលសកម្មភាពរបស់សមត្ថកិច្ចហាក់បីដូចជាកំពុងតាមចាប់ចោរអញ្ចឹង សូម្បីតែប៉ារ៉ាស់ក៏មិនដាក់ដែរ ទើបបង្ករឲ្យអ្នកបើកបរភ្ញាក់រួចក៏ជ្រុលចង្កូតរ៉េទៅបុកគ្នាយ៉ាងពេញទំហឹងរណូករណែលពេញផ្លូវតែម្ដង បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់និងស្រាលចំនួន៣នាក់ ត្រូវបានរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ រថយន្តម៉ាករងគ្រោះទាំង២គ្រឿងទី១ម៉ាកCRVនិងមួយគ្រឿង ទៀតម៉ាកIZUZU
Read More