ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកាមរីបាឡែន និងរួមដំណើរជាមួយនារីម្នាក់ទៀត ក្នុងស្ថានភាពស្រវឹងស្រាជោគបានបើករថយន្តបុករបាំងថ្មចែកទ្រូវផ្លូវនៅមុខផ្សា៧មករា រងការខូចខាតពេលអ្នកសារព័ត៌មានទៅថតរករឿងអ្នកសារព័ត៌មាន ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១១និង២០នាទីយប់នៅតាមបណ្ដោយផ្លូវលេខ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានរួមដំណើរជាមួយនារីម្នាក់ទៀតស្រវឹងស្រាជោគជាំបើករថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AD-1095 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៩ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យវៀចមួួយកង់ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅមុខប្រមាណជា៤០ម៉ែត្របែកកង់មុខខាងឆ្វេងទៅលេងរួច ខណះនោះក៍មានក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព បានចុះទៅដល់កន្លែងកើតហេតុនិងបានថត ផ្តិចយករូបភាពក៍ដូចជាធ្វើការផ្សាយផ្ទាល់ទាន់ហេតុការណ៍ភ្លាមៗ ស្រាប់លេខមុខម្ចាស់រថយន្តបង្កចេញមករករឿងក្រុមអ្នកសារព័ត៌មានថាផ្សាយមិនពិត និងបានសួទៅអ្នកសារព័ត៌មានថាអស់លោកឯងផ្សាយនិងឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍និងអត់?
Read More