អស្ចារ្យមែន!!បើករថយន្តស៊េរីទំនើបបុករបាំងថ្មដាច់កង់នៅតែបើកទៅមុខបាន
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត ស៊េរីទំនើប ម៉ាកលុច្សសុីសមួយគ្រឿង មិនប្រយត្ន័ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់ បណ្ដាលឲ្យរថយន្តដាច់កង់មុខខាងឆ្វេងតែអាចបើកបន្តដំណើរទៅមុខបានជិត១ពាន់មែត្រ គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៩និង៤០នាទីយប់ថ្ងៃទី១៩ ខែមិនាឆ្នាំ២០១៩ នៅចំណុចទល់មុខស្ថានទូតវៀតណាម តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌ ចំការមន រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាកលុច្សសុីសLX470 ពណ៌ស
Read More