Thursday, November 28, 2024
Latest:

Month: April 2019

សន្តិសុខ​សង្គម

ឆ្លងចរន្តភ្លើងឆេះរថយន្តក្រឡុកស៊ីម៉ង់ត៍ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ច​ទាំងថ្ងៃ

កំពង់ឆ្នាំង៖ រថយន្តក្រឡុកស៊ីម៉ងត៍១គ្រឿង​ ឆ្លងចរន្តភ្លើងឆាបឆេះអស់ក្បាលខាងមុខ​ខណៈ​កុំពង់បេីកបរលេីផ្លូវសុខៗ​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណើរនិងកម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យជួយបាញ់ពន្លត់ ហេតុការណ៍ភ្ញាក់ផ្អេីលនេះបានកេីតឡេីង​នៅ​វេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី​៣០មេសា២០១៩​ នៅ​លេីកំណាត់ផ្លូវជាតិ​លេខ៥ចន្លោះគីឡូម៉ែត្រលេខ១៣១​-១៣២​ចំណុចបឹងខ្នាភូមិត្រពាំងចាន់ស្រុកបរិបូណ៍ខេត្តកំពងឆ្នាំង ។ យោងតាមប្រភពពីសមត្ថកិច្ច​ បានអោយដឹងថា​ រថយន្តក្រឡុកស៊ីម៉ងត៍ដែលរងការឆាបឆេះ​ខាងលេីម៉ាកVOLVOពាក់ស្លាក​លេខ​3A-1888​ អ្ន​កបេីកបរមានឈ្មោះ​ លីសេង​អាយុ៣៦ឆ្នាំមានទីលំនៅ​ ភូមិត្នោតឃុំត្នោត​ស្រុកកញ្ជ្រៀចខេត្តព្រៃវែង​ បេីកទិសដៅ​ពី​បាត់ដំបងទៅភ្នំពេញស្រាបតែមកដល់កន្លែងកេីតហេតុឆ្លងចរន្តខ្សែភ្លេីងបណ្តាលអោយឆេះ​ផ្នែកខាងក្បាលរថយន្តសន្ធោសន្ធៅផ្អេីលជិតខាង​ ។ សមត្ថកិច្ចបន្តថា​ ភ្លាមៗនោះដែររថយន្តពន្លត់អគ្គីភយ័របស់អធិការនគបាលស្រុកបរិបូរណ៍​បានចេញជួយអន្តរាគមន៍បាញ់ពន្លត់មិនមានឆេះរាលដាលដល់តួរថយន្តខាងក្រោយនិងមិនបង្កគ្រោះថ្នាក់ដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនិងមិនបង្ក​ កកស្ទះចរាចរណ៍នោះឡេីយ ៕

Read More
សន្តិសុខ​សង្គម

រថយន្តស្តារិចមួយគ្រឿងឆ្លងភ្លើងឆាបឆេះបង្ក​ការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ​៖​ ឆ្លងចរន្តភ្លើងឆេះរថយន្តស្តារិច១​គ្រឿង​ទាំងព្រឹកបង្កការភ្ញាក់ផ្អើល​ ដល់ប្រជាពល​រដ្ឋនិងសមត្ថកិច្ច​ ចេញរថយន្តពន្លត់អគ្គីភ័យ​ ជួយអន្តរាគមន៍បាញ់ពន្លត់​ កាលពី​វេលាម៉ោង៦​និង​៣០នាទីព្រឹកថ្ងៃទី៣០ខែ​មេសាឆ្នាំ២០១៩នៅ​ ចំណុចផ្លូវ​បេតុង​ ភូមិ​ក្រាំង​អង្ក្រង​ សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​សែន​សុខ​ រាជធានិភ្នំពេញ។​ សមត្ថកិច្ចបានឲ្យដឹងថា ​រថយន្តដែលឆេះនេះ ម៉ាក​ស្តា​រិច​ ពណ៌​លឿង​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 2×2894​ ម្ចាស់​រថយន្ត​ឈ្មោះ​ អាន​

Read More
សន្តិសុខ​សង្គម

អាសូក្មេងប្រុសម្នាក់ចុះហែលទឹកស្រះលង់ស្លាប់គួរឲ្យរន្ធត់

កោះកុង ៖ គួរឲ្យសង្វេកណាស់​ ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីទៅ​ ហែលទឹកស្រះលេងជាមួយមិត្តភ័ក្ត​ ហេតុការនេះបានបង្កការភ្ញាក់ផ្អេីល​ កាលពី វេលាម៉ោង០៣និង៣៥នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅស្រះទឹកមួយកន្លែង​ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ។ ក្មេងប្រុសរងគ្រោះ មានឈ្មោះ ប្រាក់ សុភា

Read More
សន្តិសុខ​សង្គម

លួចបានម្តងញ៉ាមទៅម្តងទៀតជាប់ខ្នោះទាំង៤នាក់

ភ្នំពេញ៖​ ជនសង្ស័យ៤នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលព្រៃវែងឃាត់ខ្លួន​បន្ទាប់ពីធ្វើសកម្មភាពលួចដែកនៅឃ្លាំង​ដែកមួយកន្លែងស្ថិតនៅផ្លូវបេតុងភូមិតាបស់សង្កាតព្រៃវែងខណ្ឌដង្កោរាជធានីភ្នំពេញ​ កាលពីវេលាម៉ោង១និង០០នាទីថ្ងៃទី​២៩ខែមេសាឆ្នាំ២០១៩។ ប្រភពព័ត៍មានពីម្ចាស់ឃ្លាំងបានឲ្យដឹងថាមុន​ពេលកើតហេតុរូបគាត់បានចាក់សោរឃ្លាំងហើយចេញទៅក្រៅស្របពេលឱកាសល្អជនសង្ស័យ៤នាក់ខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ទៅចតទុកមុខឃ្លាំងហើយក៏នាំគ្នាធ្វើសកម្មភាពលួចគាស់ទ្វារជញ្ជូនដែកបំរុងនិងដឹកចេញស្របពេលនោះប្អូនប្រុសម្ចាស់ឃ្លាំងបានឃើញក្រុមចោរទាំង​នេះកំពុងតែលួចលីដែកចេញពីក្នុងឃ្លាំងក៏បានស្រែកឆោឡោផ្អើលអ្នកភូមិនាំគ្នាជួយដេញស្ទាក់ចាប់បានទាំង៤នាក់រួមនិងម៉ូតូមួយគ្រឿងដែលជាមធ្យោបាយរបស់ក្រុមជន​សង្ស័យជិះធ្វើសកម្មភាពដើរលួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិរដ្ឋបាលសង្កាត់ព្រៃវែង។ ម្ចាស់ឃ្លាំងខាងលើបានបញ្ជាក់បន្ថែមទៀតថាកន្លងមកក្រុមជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពលួចកាត់យកខ្សែភ្លើងក្នុងឃ្លាំង​របស់គាត់ម្តងរួចមកហើយ។ ដោយពួកគេញ៉ាមទៅលួចម្តងទៀតត្រូវបានជាប់ខ្នោះទាំង៤នាក់តែម្តង។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៤នាក់​រួចមកជនរងគ្រោះឈ្មោះឆនដាវុទ្ធភេទប្រុសអាយុ៤៣ឆ្នាំដែលត្រូវជាម្ចាស់ឃ្លាំងបានទៅ​ដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ព្រៃវែង។ សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យទាំង៤​នាក់​ខាងលើមានឈ្មោះទី១៖​ ស៊ីនសុខហេងអាយុ១៦ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់ភូមិពាមសង្កាត់ព្រៃសខណ្ឌដង្កោ ទី២៖ឈ្មោះ​ ​​ហេង​ចាន់ណាតអាយុ១៥ឆ្នាំមុខ​របរមិនពិតប្រាកដស្នាក់នៅភូមិបុរីកម្មករសង្កាត់ជើងឯកខណ្ឌដង្កោ ទី៣៖​ ឈ្មោះ​ តកសុវណ្ណអាយុ១៩ឆ្នាំមុខរបរ​មិនពិតប្រាកដស្នាក់នៅភូមិបាកូសសង្កាត់​ដង្កោខណ្ឌដង្កោនិងទី៤៖ឈ្មោះ ផន​​បញ្ញាអាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅ​ភូមិ​ខ្វាសង្កាត់ដង្កោខណ្ឌដង្កោ។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

Read More
ព័ត៌មាន​ជាតិ

លោកវ៉ាសាវឿន!​ កាលមិនទាន់ជាប់ឆ្នោតស្រែកក្តែងៗគ្មានការអភិវឌ្ឍដល់ពេលជាប់ឆ្នោតពលរដ្ឋទឹកភ្នែក

ភ្នំពេញ៖​ ផ្លូវបេតុងមួយខ្សែដែលស្ថិតនៅជិតនិងរោងចក្រQMI ឆ្ពោះទៅផ្សារព្រៃទា​ ក្នុងភូមិត្រពាំងពោធិ៍. សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ត្រូវបានជនលិចជាយូមកហេីយដោយមិនដែលឃេីញអាជ្ញាធចុះពិនិត្យនោះទេខណះដែលខែមិនដែលមានភ្លៀងសោះបែជាមកទឹកជនលិចបែបនេះ។ បេីតាមសម្តីស្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះលក់ដូរទីនោះបានប្រាប់អោយដឹងថា​ ទីតាំងខាងលេីត្រូវបានទឹកលិចខណះភ្លៀងមួយមេតាំងពីមុនចូលឆ្នាំប្រពៃណីខ្មែរមកម្លេះរហូតមកដល់សពថ្ងៃទឹកមិនស្រកព្រោះគ្មានប្រព័ន្ធលូបង្ហូទឹកចេញ។ គាត់បានបន្តថា​ ជារៀងរាល់ថ្ងៃគាត់ប្រកបរបរលក់ដូរបន្តិចបន្តួចតែមិនដាច់សោះខណះទឹកដក់ពិបាក់ដល់អ្នកឈប់ទិញមិនត្រឹមតែប៉ុណ្ណោះយប់ឡេីងតែងតែមានគេជេគ្នាព្រោះខឹងជិះម៉ូតូលឿនសាចទឹកដាក់គ្នា។ យេីងសង្កេតឃេីញថា​ នៅរសៀលថ្ងៃទី២៨​ ខែមេសា​ឆ្នាំ២០១៩​មានភ្លៀងមួយមេធំមកធ្វេីអោយទីតាំងខាងលេីរិតតែបន្តជនលិចដដែល។ លោកវ៉ា​ សាវឿន​ ចៅសង្កាត់ទេីបចៅមចៅទី៣​ ដែលជាសកម្មជនបក្សសង្គ្រោះជាតិទេីបនិងចុះចូលបក្សប្រជាជនកម្ពុជា​ កាលពីមិនទាន់ចុះចូលដេីរស្រែកក្តែងៗថា​

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់​ដក​ថ្នាំញៀន​១០កញ្ចប់តូច

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ សហការជាមួយកំលាំងអធិការដ្ឋានខណ្ឌ​មាន​ជ័យ​ ធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាននិងបានឃាត់ខ្លួនស្ត្រីម្នាក់ដកហូតថ្នាំញៀនបានចំនួន១០កញ្ចប់តូច​ ៖​ ហេតុឃាត់​ខ្លួននេះធ្វើឡើងនៅ វេលា​ម៉ោង​០២និង៣០​នាទីរសៀលថ្ងៃទី២៨ខែ​មេសា​ឆ្នាំ​២០១៩​នៅ​ ​ចំណុចក្នុងសំណង់មិនរៀបរយ ផ្លូវ​៦០ម៉ែត្រ ក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ សមត្ថកិច្ចបានអោយដឹងថា​ជនសង្ស័យដែល​ឃាត់ខ្លួនមានឈ្មោះ​ ឈ្មោះ ឯក ចិន្តា

Read More
ព័ត៌មាន​ជាតិ

នោះបែកធ្លាយ​ មន្ត្រីក្រោមឱវ៉ាទប្ដឹងលោក អ៊ាវ ចំរើន​ ស្នងការខេត្តកណ្ដាលរឿងពុករលួយ

ខេត្តកណ្ដាល ៖ លោក អ៊ាវ ចំរើន ស្នងការរដ្ឋានន គរបាលខេត្តកណ្ដាល ត្រូវបាន មន្ត្រីក្រោម ឱវាទ បក អាគ្រាតរឿងពុករលួយ និងដាក់ពាក្យបណ្តឹងទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋម ន្ត្រី ក្រសួង មហាផ្ទៃ

Read More
ព័ត៌មាន​ជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀនជិត៥គីឡូក្រាម

បន្ទាយមានជ័យ៖ កម្លាំងជំនាញការិយាល័យ​ប្រឆាំងគ្រឿងញៀន អាវុធហត្ថខេត្តបន្ទាយ​មានជ័យ​ សហការជាមួយកម្លាំងមូលដ្ឋានក្រុង​​ប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យ​ចំនួន២​នាក់ឆែកឆេរកឃើញថ្នាំញៀនជិត៥​គីឡូក្រាម​ ៖​ ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង០០នាទី​រសៀលថ្ងៃទី២៦ខែមេសាឆ្នាំ២០១៩ នៅភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទាំង២​រួមមាន៖​ ទី១-ឈ្មោះ សេក សាន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិថៃ រស់នៅខេត្តស្រះកែវ

Read More
ព័ត៌មាន​ជាតិ

សមត្ថកិច្ចបញ្ជូនជនជាតិចិន៣នាក់​ដែល​នាំលុយជាង ៣.៥លានដុល្លារគ្មានប្រភពច្បាស់លាស់​ចូលប្រទេសកម្ពុជា​ទៅតុលា​ការ​

ភ្នំពេញ៖ នៅ​ព្រឹកថ្ងៃទី២៧​ ខែមេសា​ ឆ្នាំ​២០១៩​ នេះ​ កម្លាំងនគរបាលអន្ដោប្រវេសន៍​ បានបញ្ជូនខ្លួនជនសង្ស័យជាជនជាតិចិន ៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ពាក់ព័ន្ធ​ ​ការនាំលុយជាង ៣.៥លានដុល្លារ ដោយគ្មានប្រភពច្បាស់លាស់ ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា​ ។ សូមរំលឹកថា​ កម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ

Read More
សន្តិសុខ​សង្គម

អភិបាលខណ្ឌមានជ័យ​ ច្រានចោលចំពោះហ្វេសប៊ុក​ឈ្មោះ​ “អធិរាជ​ មហាសាច់​”​ ដែល​បង្ហោះចោទប្រកាន់រូបលោក

ភ្នំពេញ​ ៖ លោក​ ពេជ្រ​ កែវមុនី​ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ​ ប្រកាសច្រានចោល​ និងបដិសេធ​ទាំងស្រុង បន្ទាប់ពី​គណនេយ្យ​ហ្វេសប៊ុកឈ្មោះ​ “​អធិរាជ​ មហាសាច់​” ដែលបានបង្ហោះព័ត៌មានក្នុងន័យមួល​បង្កាច់​ ចោទប្រកាន់​ លាបពណ៍រូបលោកថា​” ស៊ីសំណូក សូកប៉ាន់បង់ប្រាក់ប្រចាំខែ ពីទីតាំង​ម៉ាស្សា​កោសជប់នៅគល់ស្ពានស្ទឹងមានជ័យ” និងទាមទារ​ឲ្យម្ចាស់​គណនេយ្យ​នេះរកភស្តុតាង និងសាក្សី មកបញ្ជាក់

Read More