Thursday, November 28, 2024
Latest:

Day: April 1, 2019

សន្តិសុខ​សង្គម

សារព័ត៌មានមួយបានដាក់ចំណងជើងថា​ ខ្លាំងមែនលោក​សម្បត្តិ​ គ័ង​ ហៅ(k38)កំពុងពង្រីកទីតាំងកត់កន្ទុយលេខ​និង​ភ្នាល់បាល់រាប់​រយកន្លែង

ភ្នំពេញ៖ បើយោងតាមអាខោន​ ហ្វេស​ប៊ុកឈ្មោះ​ រាជគ្រូលី​បានសរសេរបង្ហោះខ្លឹមសារថា​ បទបញ្ជា​របស់​លោក​ស្នងការ​រាជធានី​ភ្នំពេញ​ថ្មី​ប្រកាសក្ដែងៗថា​ លុប​បំបាត់​អោយ​អស់​នៅ​ល្បែង​ស៊ីសង​ទាំង​១២​ខណ្ឌ​ តែហាក់សាបដូចទឹក​ទន្លេ​ ខណះ​ដែល កន្ទុយលេខទីតាំងហ្គេមបាញ់ត្រី និងភ្នាល់បាល់ រាប់រយ​ កនែ្លង នៅទីក្រុងភំ្នពេញ​ ជាពិសេស ណេតមានស្លាកអក្សរKបង្កប់វេបសាយភ្នាល់បាល់ចាញ់ឈ្នះរាប់រយ​ រាប់ពាន់ដុល្លារ កំពុង​បើកលេងបង្អួតភ្នែកអាជ្ញាធរ យ៉ាងរលូនមិនខ្លាចញញើតសង្ស័យតែម្ចាស់ទីតាំងត្រូវរ៉ូវគ្នាជាមួយហើយមើល​ ទៅ ?។

Read More
សន្តិសុខ​សង្គម

ទីតាំងហ្គេមបាញ់ត្រី ខុសច្បាប់នៅខណ្ឌមានជ័យសមត្ថកិច្ច​មិនបង្ក្រាបសង្ស័យទទួលបានលាភសក្ការៈ

ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង ស្ថិតក្នុងផ្លូវឌឿងហែម ក្បែរអតីតស្នាក់ការគណបក្សសង្គ្រោះជាតិ តាមបណ្ដោយផ្លូវជាតិលេខ២ក្នុងសង្កាត់ចាក់អង្រែលើ និងមួយទីតាំងទៀតនៅផ្ទះ​ តាបប៊ីយ៉ា​ ភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌ​មានជ័យ កំពុងបើកលេងដំណើរការទាំងយប់ថ្ងៃយ៉ាងរំភើយ គ្មានការបង្ក្រាបពីសំណាក់សមត្ថកិច្ច។ សូមបញ្ជាក់ថា​ ចំពោះទីតាំងនៅភូមិទ្រា៤ផ្ទះតាបប៊ីយ៉ាធ្លាប់បានសមត្ថកិច្ចចុះបិទម្ដងរួចមកហើយ​ តែម្ចាស់ទីតាំងមិនខ្លាច​បែជាបើកឌឺសមត្ថកិច្ចវិញ។ ប្រភពអោយដឹងថា ម្ចាស់ទីតាំងហ្គេមបាញ់ត្រីខាងលើមានឈ្មោះ​ ធី ហៅស្មី ហើយទីតាំងខាងលើនេះបើកជាយូរមកហើយ ។

Read More
ព័ត៌មាន​ជាតិ

អាជ្ញាធរនិងម្ចាស់ក្រុមហ៊ុនឯកជនដែលចាក់ដីមាត់ស្ទឹងព្រែក​ កំពឹសបានបំភ្លឺថាក្រុមហ៊ុនមានច្បាប់អនុញ្ញាតិត្រឹមត្រូវ

​ភ្នំពេញ៖​ បន្ទាប់ពីសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយថា ប្រជាពលរដ្ឋងឿងឆ្ងល់ការចាក់ដីលុបមាត់ស្ទឹងព្រែកកំពឹស ត្រង់ចំណុចភូមិព្រែករទាំង សង្កាត់ព្រែកកំពឹសខណ្ឌ ដ​​ង្កោ រាជធានីភ្នំពេញ​ ហើយមានក្តីព្រួយបារម្មណ៍រហូតដល់ស្នើសុំឲ្យក្រសួងពាក់ព័ន្ធចុះពិនិត្យ ។ -លោក នុត ពុធដារ៉ា អភិបាល​ ខណ្ឌដង្កោ បានសរសេរបំភ្លឺក្នុងសារអុិឡិចត្រូនិច មានខ្លឹមសារទាំងស្រុងថា « ខ្ញុំសូមបញ្ជាក់ថា៖ ចំពោះការលើកឡើងអំពីការចាក់​ដីលុបនៅមាត់​ស្ទឹងព្រែកកំពឹសនោះគឺម្ចាស់ដីសុំការអនុញ្ញាតិត្រឹមត្រូវពីមន្ទីរធនធានទឹក និងសាលារាជធានី

Read More
ព័ត៌មាន​ជាតិ

លោក​ នុត​ ពុធដារ៉ា​ អភិបាលខណ្ឌដង្កោ​ សរសេរសារបំភ្លឺ​ជុំវិញការចាក់ដីលុបមាត់ស្ទឹងព្រែកកំពឹស​ តែពលរដ្ឋនៅតែ​ឆ្ងល់

ភ្នំពេញ៖​ បន្ទាប់ពីសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយរិះគន់ជុំវិញ​ ប្រជាពលរដ្ឋងឿងឆ្ងល់ការចាក់ដីលុបមាត់ស្ទឹងព្រែកកំពឹស ត្រង់ចំណុចភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ដែលជាសម្បត្តិធម្មជាតិ​ សាធារណៈ​ របស់រដ្ឋនោះ ហើយប្រជាពលរដ្ឋមានក្តីព្រួយបារម្មណ៍រហូតដល់ពលរដ្ឋស្នើសុំឲ្យក្រសួងពាក់ព័ន្ធចុះពិនិត្យ -តែត្រូវបានលោក នុត ពុធដារ៉ា អភិបាលនៃគណៈអភបាលខណ្ឌដង្កោ បានសរសេរបំភ្លឺក្នុងសារអុិឡិចត្រូនិច មានខ្លឹមសារទាំងស្រុងថា « ខ្ញុំសូមបញ្ជាក់ថា៖ ចំពោះការលើកឡើងអំពីការចាក់ដីលុបនៅមាត់ស្ទឹងព្រែកកំពឹសនោះគឺម្ចាស់ដីសុំការអនុញ្ញាតិត្រឹមត្រូវពីមន្ទីរធនធានទឹក

Read More