ពលរដ្ឋសូមណូមពរលោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យ១មេត្តាចុះពិនិត្យមើលទីតាំងហ្គេមបាញ់ត្រីក្នុងទឹកដីរបស់លោកផង
ភ្នំពេញ៖ ទីតាំងល្បែងសុីសងខុសច្បាប់ប្រភេទ-ហ្គេមបាញ់ត្រី មួយកន្លែងកំពុងតែបើកដំណើតការយ៉ាងរលួនដោយ បង្អួតភ្នែក-អាជ្ញាធរមូលដ្ឋាន និងទីតាំង ជាជម្រកក្រុមក្មេងទំនើងព្រមទាំងជាមុខសញ្ញាផ្សេងៗចូលមកសំងំលាក់ខ្លួន និងសង្ស័យប្រើប្រាស់នូវគ្រឿងញៀនទៀតផង ដោយមិនខ្វល់ខ្វាយនិងការរិះគន់របស់ពលរដ្ឋ ។ ដែលទីតាំងមួយនេះស្ថិតនៅចំងាយប្រហែល១៥០ម៉ែត្រពីផ្ទះសំណាក់ ស្ទឹងលាភ តាមបណ្ដោយផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បើតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយនេះ បើកលេងទាំងយប់-ទាំងថ្ងៃ
Read More