រន្ធត់ណាស់! បាក់រណ្ដៅដីគ្រឹះស្ពានសង្កត់ស្លាប់កម្មករម្នាក់និងម្នាក់ទៀតរបួសធ្ងន់
រតនគិរី៖ បុរសម្នាក់ដែលជាកម្មកសំណង់ធ្វើស្ពានបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម៌ ខណៈពេលដែលជីករណ្ដៅដីគ្រឹះស្ពានហើយបានបាក់សង្កត់ និងម្នាក់ទៀតរងរបួសធ្ងន់បាក់ជើង ៖ ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង០៩ និង៤០នាទីព្រឹកថ្ងៃទី០៩ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចអូកញ្ជាន់ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ រតនគិរី ។ ជនរងគ្រោះដែល(ស្លាប់)មានឈ្មោះ ម៉ន ចិត ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនិងជនរងគ្រោះទី២ដែលរបួសបាក់ជើង
Read More