ហាងកាហ្វេយីហោ(តុលា-កាហ្វេ6666)បើកភ្នាល់មាន់ជល់តាមអនឡាញទាំងយប់ថ្ងៃត្រូវសមត្ថកិច្ចចុះបង្ក្រាបឃាត់ខ្លួនមនុស្សប្រុសស្រី១៦នាក់
ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការរាជធានីភ្នំពេញបង្រ្កាបទីតាំងភ្នាល់ជល់មាន់តាមអនឡាញឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៦នាក់ដកហូតម៉ូតូ៦គ្រឿងនិងវត្ថុតាងមួយចំនួនទៀត។ ហេតុការណ៍បង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលង់អាធ្រាតឈាន ចូលថ្ងៃទី០៥ខែឧសភា ឆ្នាំ២០១៩នៅចំណុចផ្ទះគ្មានលេខ យីហោ (តុលា-កាហ្វេ6666) ផ្លូវការ៥ភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។ សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះបើកលក់កាហ្វេយីហោ (តុលា-កាហ្វេ6666) នេះបានបើកភ្នាល់មាន់ជល់ តាមអនឡាញលេងទាំងយប់ទាំងថ្ងៃយ៉ាងគគ្រិកគគ្រេងធ្វើឲ្យប៉ះពាល់ដល់ការស់នៅរបស់បងប្អូនប្រជាពលរដ្ឋជិតខាងទើបពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះមកបង្រាបតែម្ដង។ សមត្ថកិច្ចបន្តថា ក្នុងប្រតិបត្តិការកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រី១៦នាក់រួមទាំងវត្ថុតាងមួយចំនួនបន្ទាប់មកកម្លាំងសមត្ថកិច្ចបានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌករិតស្រាលនៃស្នងការរាជធានីភ្នំពេញដើម្បីបន្តនិតិវិធីចាត់ការទៅតាមច្បាប់៕
Read More