កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបំបែកសំណុំរឿងករណីជនដៃដល់សម្លាប់ហើយកាប់សាកសពជាកង់ៗ បោះចូលទឹកទន្លេបានហើយ
ភ្នំពេញ៖ ស្ដ្រីម្នាក់ឈ្មោះ គឹម យ៉ាទាង អាយុ៤០ឆ្នាំ ដែលត្រូវបានកូនស្រីអាយុ១៧ឆ្នាំ ប្រកាសស្វែងរកម្តាយរបស់ខ្លួននោះ ឥឡូវនេះបានដឹងច្បាស់ហើយគឺជាករណី ឃាតកម្មមិត្តភក្តិ សម្លាប់មិត្តភក្តិ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្លែងប្រាប់នៅមុននេះបន្តិចនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ។ ករណីនេះត្រូវបានមន្រ្តីជាន់ខ្ពស់អាវុធហត្ថរាជធានីភ្នំពេញ បញ្ជាក់ថា ជនដៃដល់បានសម្លាប់ និងកាប់សាកសពជាកង់ៗ បោះចោលចូលទឹកទន្លេ។
Read More