កម្ពុជា-ចិន ចុះកិច្ចសន្យាសាងសង់ឃ្លាំងស្តុក និងឡសម្ងួត ដើម្បីជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករទៅក្រៅប្រទេស
ភ្នំពេញ៖ ដើម្បីជួយដល់ប្រជាកសិករ ធុរជន និងក្រុមហ៊ុនចេញអង្ករ ព្រមទាំងគាំទ្រយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលលើការជំរុញនាំចេញអង្ករឱ្យបានយ៉ាងតិច ១លានតោន ក្នុងមួយឆ្នាំ ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុនហ្គ្រីនត្រេដ ជាសេនាធិការ បានចុះកិច្ចសន្យាពាណិជ្ជកម្ម ស្តីពីគម្រោងជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ នៅក្រោមក្របខ័ណ្ឌឥណទានសម្បទាន ផ្តល់ដោយសាធារណរដ្ឋប្រជាមានិតចិន។ ពិធីចុះកិច្ចសន្យា បានធ្វើឡើងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃ២០ ខែមិថុនា
Read More