គណៈបញ្ជាការខណ្ឌសែនសុខចាត់វិធានការរដ្ឋបាលទៅលើម្ចាស់ផ្ទះដែលសាងសង់ខឿនមុខផ្ទះខ្ពស់ជាងគេ
ភ្នំពេញ៖ ផ្ទះលក់សម្ភារៈ បរិក្ខា ជាច្រើនមុខ មួយកន្លែងមានទីតាំងនៅតាមបណ្តោយផ្លូវ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ដែលសាងសង់ខឿនមុខផ្ទះខ្ពស់ជាងគេខុសទ្រុងទ្រាយដើម ធ្វើអោយបាតបង់សណ្តាប់ធ្នាប់ និងសោភ័ណ្ឌភាព ជាពិសេស បិទផ្លូវទឹកមិនអោយហូរចូលលូរ ហើយត្រូវប្រជាពលរដ្ឋប្តឹងតាំងពីដើមខែមេសា ឆ្នាំ២០១៩ កន្លងទៅ ឥឡូវនេះគណៈបញ្ជាការឯកភាពខណ្ឌបានចាត់វិធានការរដ្ឋបាលហើយដោយប្រើប្រាស់កម្លាំងវាយកំទេចចោល ។ ចំណាត់ការរដ្ឋបាលនេះបានធ្វើឡើង នៅរសៀលថ្ងៃទី២៤ ខែមិថុនា
Read More