ណេតយីហោCH Netមានច្បាប់អនុញ្ញាតឲ្យបើកសេវាអ៊ីនធើណេតវិស័យព័ត៌មានបែជាលួចបង្កប់ល្បែងហ្គេមបាញ់ត្រី ល្បីថាមានខ្នងធំត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប
ភ្នំពេញ៖ កម្លាំងអាជ្ញាធរខណ្ឌពោធិសែនជ័យ អនុវត្ថវិធានការក្ដៅ របស់ លោក អភិបាលរាជធានីភ្នំពេញ ដោយចុះបង្ក្រាបទីតាំងណេត បង្កប់ល្បែងសុីសង ហ្គេមបាញ់ត្រីមួយកន្លែង ស្ថិតនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។ ការចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃ២៨ ខែមិថុនាឆ្នាំ២០១៩ ដឹកនាំកម្លាំងដោយលោកប៉ាង លីដា អភិបាលរងខណ្ឌ ពោធិសែនជ័យ
Read More