Thursday, November 28, 2024
Latest:

Day: July 12, 2019

អន្តរជាតិ

អ្នកគ្រប់គ្រងយោធាស៊ូដង់ថាការធ្វើរដ្ឋប្រហារត្រូវបានរាំងខ្ទប់

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានSputnikនៅថ្ងៃទី១២ខែកក្កដា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា ក្រុមប្រឹក្សាយោធាអន្តរ​កាលរបស់ស៊ូដង់បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយ​ត្រូវបានរាំងខ្ទប់នៅក្នុងប្រទេស។ ការប្រកាសផ្សាយដោយទូរទស្សន៍ស៊ូដង់​បាននិយាយថា “ការប៉ុនប៉ងធ្វើរដ្ឋប្រហារត្រូវបានរារាំង” ហើយ។ ទោះបីជាយ៉ាងណាមិនមានព័ត៌មានលម្អិតបន្ថែមទៀតឬឈ្មោះរបស់អ្នកដែលព្យាយាមធ្វើរដ្ឋប្រហារនោះទេ។ ការតវ៉ាមួយនេះនៅប្រទេសស៊ូដង់បានកើតមានឡើងនៅក្នុងរដ្ឋប្រហារយោធាមួយនៅថ្ងៃទី ១១ ខែមេសាដែលពេលនោះលោកប្រធានាធិបតីអូម៉ាបាសៀរត្រូវបានផ្ដួលរំលំនិងឃុំឃាំងអស់រយៈពេលជិត 30 ឆ្នាំមកហើយ។ ក្រុមប្រឹក្សាយោធាអន្តរកាលបាន សន្យាថានឹងរៀបចំការបោះឆ្នោតប្រធានាធិបតីថ្មីមួយក្នុងរយៈពេលពីរឆ្នាំទៀត។ ជាមួយគ្នានេះផងដែរ ក្រុមអ្នកតវ៉ាបានរាយការណ៍ថានៅតាមផ្លូវទាមទារឱ្យយោធាផ្តល់អំណាចភ្លាមៗដល់អាជ្ញាធរស៊ីវិល៕ សសអក

Read More
សន្តិសុខ​សង្គម

មិនរាងចាលសោះ!! ទើបតែចេញពីគុកកាលពីចុងខែមិថុនា ដល់ដើមខែកក្កដាចូលគុកម្តងទៀត

ភ្នំពេញ៖ លោកវរសេនីយឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានអោយដឹងថាដោយអនុវត្តន៍ តាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ កំលាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានបើកការស្រាវជ្រាវជាប់ជាប្រចាំចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងនៅ ព្រឹកថ្ងៃទី ១២ កក្តដា ឆ្នាំ២០១៩

Read More