Thursday, November 28, 2024
Latest:

Day: July 16, 2019

សន្តិសុខ​សង្គម

ពលរដ្ឋរស់នៅក្រុងភ្នំពេញកំពុងមានចង្ងន់​យ៉ាងខ្លាំងទៅលើការប្រើប្រាស់ថាមពលអគ្គិសនីកម្ពុជា

ភ្នំពេញ ៖ មួយរយះពេលចុងក្រោយនេះ ការ​ប្រើប្រាស់ថាមពលអគ្គិសនីកម្ពុជា កំពុងកើនឡើង យ៉ាងគំហុក ដែលនាំបងប្អូនប្រជាពល​រដ្ឋមួយចំនួនធំរស់នៅក្នុងរាជធានីភ្នំពេញ កំពុង​មានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះបញ្ហានេះ ។ -យោងតាមការសាកសួរពីប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញប្រាប់ឲ្យដឹងថា បច្ចុប្បន្នការឡើងកុងទ័រ នៃការប្រើប្រាស់ថាមពលអគ្គិសនីកម្ពុជាកំពុងមានការកើនឡើងពី១ខែ​ទៅ១ខែ ដែលធ្វើឲ្យពួកគាត់មានងឿងឆ្ងល់យ៉ាងខ្លាំង ខណៈដែលសម្ភារះអគ្គិសនីប្រើប្រាស់ជាប្រចាំថ្ងៃរបស់ពួកគាត់នៅក្នុងផ្ទះ គឺដដែល ។ ពលរដ្ឋប្រាប់ឲ្យដឹងបន្តថា ការប្រើប្រាស់ថាមពលអគ្គិសនីរបស់គាត់ កាលពីអំឡុងខែ ឧសភា

Read More
សន្តិសុខ​សង្គម

អ៊ិនធឺណិត​យីហោ​777 NET បង្កប់ល្បែងសុីសងផ្គេីនបទបញ្ជាររបស់ចៅហ្វាយក្រុង អាជ្ញាធរ មិនទាន់មានចំណាត់ការ

ភ្នំពេញ៖ បទបញ្ជារយ៉ាងម៉ឺងម៉ាត់ របស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដាក់ឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំង១៤ខណ្ឌ រឹតបន្តឹង នឹង បង្ក្រាបទីតាំងបង្កប់ល្បែងសុីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏គេនៅសង្កេត ឃើញថា ល្បែងសុីសងនៅក្នុងរាជធានី​ភ្នំពេញនៅតែកើតមានជាច្រើនកន្លែងដោយ​នៅមិនទាន់អនុវត្តបានល្អនៅឡើយ ។ ជាក់ស្ដែងទីតាំងបើកអុីនធឺណេតយីហោ (777NET ) និងCH មានត្រី​ សង្ស័យបង្កប់ល្បែងសុីសងខុសច្បាប់ នៅតាមបណ្ដោយ​ផ្លូវជាតិលេខ៥សង្កាត់​ស្រះ​ចក​ខណ្ឌ​ដូនពេញ​

Read More
សន្តិសុខ​សង្គម

រថយន្ត២គ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបែកជា​បួនម្ចាស់ជជែករកត្រូវរៀងៗខ្លួន

ភ្នំពេញ៖ រថយន្តឡិចសុីសGS300បុកជាគ្នាជាមួយ រថយន្តសាំយ៉ុងដឹងបន្លែត្រង់ចំណុច​ផ្លូវបែកជាបួនរងការខូចខាតយ៉ាងដំណំទាំងសងខាង តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ រួចប្រកែកគ្នាយកត្រូវរៀងៗខ្លួន។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាល​ពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០១៩ នៅចំណុច ស្តុបដេអិន តាមបណ្តោយផ្លូវកម្ពុជាក្រោមកែងនិងផ្លូវនេរុហ៍ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។ -តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ឲ្យដឹងថា មុនកើតគេឃើញប្តីប្រពន្ធពីរនាក់បើករថយន្តសាំយ៉ុងដឹកបន្លែរមួយគ្រឿងពណ៌សំបកឪឡឹកពាក់ស្លាកលេខ​ភ្នំពេញ2AP-5604ធ្វើដំណើរតាមបណ្តោយ​ផ្លូវនេរុហ៍ ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើស្តុប​ភ្លើងខៀវបានចរាចរទៅមុខក៍បានបុកគ្នាជា​មួយ​រថយន្តឡិចសុីសGS300ពណ៌សពាក់​ស្លាកលេខភ្នំពេញ2AV-0557​ បើកដោយបុរសម្នាក់សង្ស័យស្រវឹងបានធ្វើដំណើតាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅពីលិចទៅកើតបុកបញ្ឆិតគ្នា ពេញទំហឹងបណ្តាលឲ្យរថយន្តទាំង២គ្រឿងគៀបជាប់គ្នារងការខូចខាតយ៉ាងដំណំបន្ទាប់មកភាគីទាំងសងខាង​ជជែកយកត្រូវរៀងៗខ្លួនចំណែកអ្នកបើកបរ​រថយន្តឡិចសុីសGS300បានប្រាប់ថារូបគាត់បានផឹកស្រាអស់បួនកំប៉ុង។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យ ភាគីទាំងសងខាងសម្របសម្រួលគ្នាដោយភាគីខាងរថយន្តសាំយ៉ុង​មិនចង់មានរឿងវែងឆ្ងាយនិងប្រញាប់យក​បន្លែងទៅលក់នៅស្រុកផងបានចេញសំណង​ទៅឲ្យភាគីខាងរថយន្តឡិចសុីស​GS300ចំនួន៦០មុឺនរៀលដើម្បីចញ្ចប់​រឿង៕

Read More
សន្តិសុខ​សង្គម

ក្រឡាប់រថយន្តទេសចរណ៍របួសធ្ងន់ស្រាល​១២នាក់

សៀមរាប៖​រថយន្តទេសចរណ៍ដឹកអ្ន​ក​ដំណើរ​ ពីភ្នំពេញទៅលេងភ្នំគូលែនខណ:​ចុះ​ពីលើ​ភ្នំ​វិញ​ ជាន់ហ្វ្រាំងមិនស៊ី ​ ក្រឡាប់ បណ្តាលឲ្យអ្នកដំណើរចំនួន១២នាក់រងរបួសធ្ងន់និងស្រាល ក្នុងចំណោមអ្នកដំណើរ២៨នាក់ -ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីរ​សៀ​ល​ថ្ងៃទី​១៥​ ខែកក្កដា ឆ្នាំ២០១៩​នៅត្រង់ចំណុចផ្លូវចុះពីលើ​ភ្នំ​គូ​លែនថ្មី ផ្នែកខាងកើត ស្ថិតនៅ​ភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ ​លោក​វរសេនីយ៍ឯក ស៊ុន អេង អធិការនគរ​បាលស្រុកស្វាយលើបានឱ្យដឹងថា ក្នុងហេតុការណ៍នោះបង្កឡើងដោយខ្លួនឯង

Read More