Thursday, November 28, 2024
Latest:

Day: July 23, 2019

សន្តិសុខ​សង្គម

ជនជាតិចិនដែលសម្លាប់សង្សាខ្លួនឯង និងមានកូនក្នុងពោះមួយខែ ហើយដុតសាកសពចោលនៅក្បែរស្ពានព្រែកព្នៅនោះចាប់បានហើយ

ភ្នំពេញ៖ ជនជាតិចិន ដែលសម្លាប់សង្សាខ្លួនឯងដែលជនជាតិចិនដូចគ្នា និងមានកូនក្នុងពោះមួយខែ ហើយដុតសាកសពចោល នៅក្បែរស្ពានព្រែកព្នៅ ខណ្ឌជ្រោយចង្វារ កម្លាំងជំនាញនាយកដ្ឋានគរបាលព្រហ្មទណ្ឌ តាមចាប់ខ្លួនបានហើយ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីរូបគេត្រឡប់មកប្រទេសកម្ពុជាវិញ ហើយគេចខ្លួនមួយរយៈបន្ទាប់ពីធ្វើសកម្មភាព។ ប្រតិបត្តិការជាបន្ដបន្ទាប់នេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន

Read More
ព័ត៌មាន​ជាតិ

យុទ្ធនាការសំអាតបរិស្ថានដើម្បីកំចាត់មូសខ្លា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ បានរៀបចំប្រារព្ធធ្វើលើទឹកដីខេត្តកំពតនៅព្រឹកនេះ

ខេត្តកំពត៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពត បានរៀបចំកម្មវិធីយុទ្ធនាការសំអាតបរិស្ថានដើម្បីកំចាត់មូសខ្លា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត។

Read More
ព័ត៌មាន​ជាតិ

ផ្លូវក្រាលកៅស៊ូ DBST លើកំណាត់ផ្លូវលេខ៤៦និងផ្លូវលេខ៥០នៅក្រុងបានលុងនឹងមានវត្តមានក្នុងពេលឆាប់ៗនេះ

ខេត្តរតនគីរី៖ ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូDBSTដាក់លូទឹក រៀបចំសួនច្បារ លើកំណាត់ផ្លូវលេខ៥០ និងផ្លូវលេខ៤៦ ស្ថិតនៅសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី។ ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ឯកឧត្តម សុខ ហម សមាជិកក្រុមប្រឹក្សាខេត្តរតនគីរី និងឯកឧត្តម ថង សាវុន អភិបាល

Read More
សន្តិសុខ​សង្គម

លោក​ ជឹម​ សុីថា​ អធិការនគរបាលខណ្ឌ​ដង្កោ​ ដឹកនាំកម្លាំងដាក់គោល​ដៅ​ត្រួតពិនិត្យ​ច្បាប់ចរាចរណ៍ពិសេសអ្នកជិះម៉ូតូមិនពាក់​មួក​សុវត្តិភាព

ភ្នំពេញ៖​ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​កាលពីពេលថ្មីៗនេះបានប្រកាសនិងណែនាំដល់សមត្ថកិច្ចថាដើម្បីកាត់បន្ថយគ្រោះថ្នាក់និងការកកស្ទះចរាចរណ៍នៅកម្ពុជាទោះបីក្នុងកាលៈទេសៈណាក៏ដោយអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពនិងម៉ូតូមិនមានកញ្ចក់ពេលបើកបរនឹងត្រូវឃាត់មិនឲ្យធ្វើដំណើរទៅមុខទេទាល់តែទាក់ទងរកមួកសុវត្ថិភាពមកពាក់និងរកកញ្ចក់មកដាក់សិនទើបអនុញ្ញាតឲ្យធ្វើដំណើរទៅមុខបន្តទៀតដោយមិនធ្វើការផាកពិន័យរយៈពេល១ខែ​ចាប់គិតពីថ្ងៃទី១៨ខែកក្កដាដល់ថ្ងៃទី១៨ខែ​សីហា​ឆ្នាំ២០១៩លើសពីនេះនគរបាលត្រូវផាកពិន័យតាមច្បាប់។ ជាក់ស្តែង​ អធិការដ្ឋាននគរបាលខណ្ឌដង្កោ​  នៅព្រឹកថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៩​នេះបាន​ អនុវត្តតាមអនុសាសន៍របស់សម្តេចក្រឡា​ហោសខេង  ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវគោកយ៉ាងខ្ជាប់​ខ្ជួនដោយបានដាក់គោល​ដៅត្រួតពិនិត្យ​ ច្បាប់ចរាចរណ៍ផ្លូវគោកនៅ​ចំណុច​ ស្តុប​ ផ្លូវ៥០ម៉ែត្រកែងនិង៦០ម៉ែត្រស្ថិតក្នុងភូមិព្រែកថ្លឹងសង្កាត់​ជើងឯកខណ្ឌដង្កោ​ ។ លោកអធិការបន្តថាកម្លាំងសមត្ថកិច្ចបានដាក់​ គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍អ្នក​ដែលមិនពាក់មួកសុវត្ថិភាពនេះជាប្រចាំរយៈពេល១ខែដោយមិនធ្វើការផាកពិន័យនោះទេគ្រាន់តែឃាត់ទុកហើយណែនាំឱ្យពួកគាត់ទៅរកមួកសុវត្ថិភាពមកពាក់ទើបឱ្យធ្វើដំណើរទៅមុខទៀត។ លោក​ ជឹម​ សុីថា​ បន្តថាយើងធ្វើនេះគឺអនុវត្តតាមអនុសាសន៍របស់សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃខណៈសម្តេចមានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ឆ្នាំ២០១៩កាលពីរសៀលថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៩កន្លងទៅនេះ។ –ជាមួយគ្នានោះលោកអធិការរូបនេះក៏បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលជិះម៉ូតូនៅលើដងផ្លូវទាំងអស់ត្រូវតែ​ពាក់​មួយសុវត្ថិភាពគ្រប់ពេលវេលាដោយយើងទុករយៈ១ខែមិនផាកពិន័យទេចាប់គិត​ពីថ្ងៃទី១៨ខែកក្កដាដល់ថ្ងៃទី១៨ខែសីហាឆ្នាំ២០១៩លើសពីនេះនគរបាលនឹងត្រូវអនុវត្តផាកពិន័យតាមច្បាប់ជាធរមាន៕

Read More
សន្តិសុខ​សង្គម

គួរឲ្យអាសូរណាស់!! ក្មេងប្រុសអាយុ២​ ឆ្នាំម្នាក់ លង់ទឹកស្រះស្លាប់ខណៈម្ដាយដេកលក់

កោះកុង៖​ អាសូរណាស់​ ! ក្មេងប្រុសអាយុ២​ឆ្នាំម្នាក់បានលង់ទឹកស្រះក្បែផ្ទះស្លាប់យ៉ាង​អាណោចអធម៌​ ខណៈពេលម្ដាយដេកលក់ -ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើង​កាល​ពី​វេលាម៉ោង២និង៤៥នាទី​រសៀលថ្ងៃទី២២​ ខែ កក្កដា ឆ្នាំ២០១៩ នៅចំណុចស្រះទីកក្បែរ​ផ្ទះ​ ស្ថិតនៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ។ សមត្ថកិច្ចបានអោយដឹងថា​ ក្មេងប្រុសដែល​លង់ទឹកស្លាប់ មានឈ្មោះ អ៊ុក ស៊ីណូន

Read More