លោកម៉េង វិមាន តារា អធិការខណ្ឌមានជ័យ ដឹកនាំកម្លាំង បង្ក្រាបសង្វៀនជល់មាន់ភូមិចំរើនផល
ភ្នំពេញ៖ បន្ទាប់ពីមានការផ្សព្វផ្សាយ មានទីតាំងសង្វៀនជល់មាន់មួយកន្លែង នៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ។ លោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បានប្រាប់ឲ្យដឹងថា ក្រោយពីមាន ការផ្ដល់ព័ត៌មានលោកបានដឹកនាំកម្លាំងចុះផ្ទាល់ចុះមកបង្ក្រាបភ្លាមៗដោយសារ ទីតាំងខាងលើនេះមានច្រករត់ច្រើនទើបកម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សចំនួន២នាក់(អ្នកលេង) ចំណែកអ្នកលេងផ្សេងនាំគ្នាបោះមាន់ចោលរត់យករួចខ្លួន និងដកហូតវង់អាប៉ោង
Read More