សមត្ថកិច្ចចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវ៉ាផ្លូវភេទ ឃាត់មនុស្សប្រុសស្រី៨នាក់
ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន សហការជាមួយនគរបាលប៉ុស្តិ៍បឹងសាឡាងចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវ៉ាកម្មផ្លូវភេទ មួយកន្លែងឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់ ក្នុងនោះមានថៅកែហាងម្នាក់និងភ្ញៀវប្រុសៗ៣នាក់ថែមទៀត។ -ប្រតិបត្តិការនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្បែស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ សមត្ថកិច្ចបានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាប គឺមានប្រជាពលរដ្ឋបានរាយការណ៍សំងាត់ថាទីតាំងខាងលេីមានសេវ៉ាកម្មបំរេីផ្លូវភេទ ទេីបកម្លាំងនគរបាលមន្ទីរប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនបានចុះធ្វេីការសេីបអង្កេតអស់រយះពេលជាយូទេីបនៅថ្ងៃកេីតហេតុចុះបង្ក្រាបតែម្តង។ ប្រតិបត្តិការនេះ
Read More