ស្ទឹងត្រែង៖ មន្ដ្រីយោធា២នាក់ដែលធ្លាក់ចូលទឹកគួចខ្លាំងយកទៅបាត់នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងសមត្ថកិច្ចរកឃើញទាំង២នាក់ហើយ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៩ អណ្ដែតទៅចម្ងាយប្រមាណ១០ គីឡូម៉ែត្រពីកន្លែងកើតហេតុពោលនៅចំណុចខាងក្រោមកោះទន្សាយ ស្រុកសៀមប៉ាង ។ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានប្រាប់ឲ្យដឹងថាសពមន្ដ្រីយោធាម្នាក់ត្រូវបានប្រទះឃើញនៅវេលាម៉ោង០៧និង៤០នាទីព្រឹកដែលមានឈ្មោះសុខសុវណ្ណឌីជាអ្នកជិះពីក្រោយនិងមានជំងឺគ្រុនចាញ់ហើយរហូតមកដល់ម៉ោង៨ព្រឹកនេះសពម្នាក់ទៀតក៏ត្រូវបានសមត្ថកិច្ចរកឃើញដូចគ្នាដែលមានចម្ងាយ៥០០ម៉ែត្រពីសពដែលរកឃើញដំបូង។ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបន្ថែមថាសពជនរងគ្រោះដែលរកឃើញដំបូងត្រូវបានយកឡើងលើគោកហើយដោយមានក្រុមគ្រួសារនិងសមត្ថកិច្ចជំនាញកំពុងធ្វើការពិនិត្យ។ សូមជម្រាបថា មន្រ្តីយោធាខ្មែរ២រូបដែលឈរជើងការពារទឹកដីនៅតំបន់ព្រំដែនអូរអាឡៃក្នុងស្រុកសៀមបាងខេត្តស្ទឹងត្រែងកន្លែងដែលទ័ពឡាវធ្លាប់ចូលកាន់កាប់ត្រូវបានទឹកហូរកួចយកទៅបាត់ពេលពួកគេកំពុងធ្វើដំណើរទៅព្យាបាលជំងឺគ្រុនចាញ់កាលពីថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៩កន្លងទៅនេះ។ យុទ្ធជនទាំងពីររូបដែលជួបគ្រោះអកុសលនេះមានឈ្មោះសុខសុវណ្ណឌីនិងឈ្មោះ ភីនីដាលិ ពួកគេបម្រើការងារក្នុងអង្គភាពកងអនុសេនាធំទី៣វរសេនាតូចកាំភ្លើងធំបញ្ជាការស្រាលយោធភូមិភាគទី១ប្រចាំការនៅភូមិសាស្ត្រអូរអាឡៃ។យុទ្ធជនទាំងពីររូបជាកងទ័ពដែលទើបនឹងប្រឡងជាប់ចូលបម្រើកងទ័ពកាលពីឆ្នាំ២០១៨។ យោងតាមមន្ដ្រីយោធានៃយោធភូមិភាគទី១ជនរងគ្រោះឈ្មោះ ភីនីដាលិ
Read More