ភ្នំពេញ៖ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកាលពីពេលថ្មីៗនេះបានប្រកាសនិងណែនាំដល់សមត្ថកិច្ចថាដើម្បីកាត់បន្ថយគ្រោះថ្នាក់និងការកកស្ទះចរាចរណ៍នៅកម្ពុជាទោះបីក្នុងកាលៈទេសៈណាក៏ដោយអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពនិងម៉ូតូមិនមានកញ្ចក់ពេលបើកបរនឹងត្រូវឃាត់មិនឲ្យធ្វើដំណើរទៅមុខទេទាល់តែទាក់ទងរកមួកសុវត្ថិភាពមកពាក់និងរកកញ្ចក់មកដាក់សិនទើបអនុញ្ញាតឲ្យធ្វើដំណើរទៅមុខបន្តទៀតដោយមិនធ្វើការផាកពិន័យរយៈពេល១ខែចាប់គិតពីថ្ងៃទី១៨ខែកក្កដាដល់ថ្ងៃទី១៨ខែសីហាឆ្នាំ២០១៩លើសពីនេះនគរបាលត្រូវផាកពិន័យតាមច្បាប់។ ជាក់ស្តែង អធិការដ្ឋាននគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៩នេះបាន អនុវត្តតាមអនុសាសន៍របស់សម្តេចក្រឡាហោសខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកយ៉ាងខ្ជាប់ខ្ជួនដោយបានដាក់គោលដៅត្រួតពិនិត្យ ច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុច ស្តុប ផ្លូវ៥០ម៉ែត្រកែងនិង៦០ម៉ែត្រស្ថិតក្នុងភូមិព្រែកថ្លឹងសង្កាត់ជើងឯកខណ្ឌដង្កោ ។ លោកអធិការបន្តថាកម្លាំងសមត្ថកិច្ចបានដាក់ គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍អ្នកដែលមិនពាក់មួកសុវត្ថិភាពនេះជាប្រចាំរយៈពេល១ខែដោយមិនធ្វើការផាកពិន័យនោះទេគ្រាន់តែឃាត់ទុកហើយណែនាំឱ្យពួកគាត់ទៅរកមួកសុវត្ថិភាពមកពាក់ទើបឱ្យធ្វើដំណើរទៅមុខទៀត។ លោក ជឹម សុីថា បន្តថាយើងធ្វើនេះគឺអនុវត្តតាមអនុសាសន៍របស់សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃខណៈសម្តេចមានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ឆ្នាំ២០១៩កាលពីរសៀលថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៩កន្លងទៅនេះ។ –ជាមួយគ្នានោះលោកអធិការរូបនេះក៏បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលជិះម៉ូតូនៅលើដងផ្លូវទាំងអស់ត្រូវតែពាក់មួយសុវត្ថិភាពគ្រប់ពេលវេលាដោយយើងទុករយៈ១ខែមិនផាកពិន័យទេចាប់គិតពីថ្ងៃទី១៨ខែកក្កដាដល់ថ្ងៃទី១៨ខែសីហាឆ្នាំ២០១៩លើសពីនេះនគរបាលនឹងត្រូវអនុវត្តផាកពិន័យតាមច្បាប់ជាធរមាន៕
Read More