Friday, November 29, 2024
Latest:

Month: July 2019

សន្តិសុខ​សង្គម

កម្លាំងចម្រុះខណ្ឌចំការមន​ ចុះបង្ក្រាបទីតាំងហ្គេម​បាញ់ត្រីនៅមជ្ឈមណ្ឌលកោះពេជ្រឃាត់មនុស្សជាច្រើននាក់ដកហូតទូរហ្គេម៩ទូរ

ភ្នំពេញ ៖ កម្លាំងគណៈបញ្ចាការឯកភាពខណ្ឌ​ចំការមន ដឹងនាំដោយលោក ថេង សុថុល អភិបាលនៃគណៈអភិបាល ខណ្ឌ ចុះប្រត្តិការបង្ក្រាបទូរហ្គេមបាញ់ត្រីនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ដកហូតទូរហ្គេមបាញ់ត្រីចំនួន៩ទូរ ឃាត់មេការ និងអ្នកចូលទៅលេង​១៩នាក់ ។ -កិច្ចប្រតិបត្តិការណ៍ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុង នៅចំណុចក្នុងមជ្ឍមណ្ឌលកោះពេជ្រ

Read More
ព័ត៌មាន​ជាតិ

ដឹងពីប្រភពកាកសំណល់ប្លាស្ទិក​ដែលនាំចូលមកចំនួន​៨៣កុងតឺន័រនោះហើយ ហើយនឹង​បញ្ជូនត្រឡប់ទៅប្រទេសដើមវិញ​

ខេត្តព្រះសីហនុ​៖ កាកសំណល់សំរាម​ដែលគេលួចនាំ​ចូលមកកម្ពុជា​តា​ម​កំពង់​ផែន​​ខេត្តព្រះសីហនុ ចំនួន​៨៣​កុងតឺន័រ​ស្មើនិង​១៦០០តោននោះ គឺ​ជាប្រភេទ​សំណល់​​ប្លាស្ទិក ​ដែល​អាចបង្កការប៉ះពាល់​ដល់បិរស្ថាន​ខ្លាំង ប្រសិនបើគេ​បោះ​វាចោល​ទៅក្នុងទឹក​ឬក៏នៅ​លើដី​។​ គួររំលឹកផងដែរថាកាលពី​ចុងខែ​ឧសភាកន្លងទៅនេះ មានសំរាមប្រភេទនេះ​ចំនួន​៤៥០០តោន ត្រូវបានគេដឹកជញ្ជូន​ពី​សហ​រដ្ឋ​អាមេរិក ​ចក្រភពអង់គ្លេស កាណាដា​ និង​អូស្ត្រាលី ទៅចោលនៅ​ប្រទេសម៉ាឡេស៊ី​​ ហើយប៉ុន្មានថ្ងៃក្រោយមកនៅក្នុងឧសភា​ ដដែល កាកសំណល់សំរាមប្លាស្ទិក​ចំនួន​៦៩​កុងទីន័រ ត្រូវបានគេដឹកជញ្ជូន​ពី​ប្រ​ទេ​កាណា​ដា​​​ មកចោល​នៅក្នុងប្រទេសហ្វីលីពីន ហើយត្រូវបានប្រទេសទាំងពីរបញ្ជូនត្រឡប់​ទៅ​ប្រទេសដើមវិញ​។​ បើតាមសមត្ថកិច្ចដែលពាក់ព័ន្ធ​​បានអោយដឹងថា

Read More
ព័ត៌មាន​ជាតិ

ពិធីសំណេះសំណាលជាមួយអាជ្ញាធរ ឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីជម្រុញការអនុវត្តន៍គោលការណ៍នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃពុធ ០១ រោច ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា

Read More
សន្តិសុខ​សង្គម

សមត្ថក្ចចំរុះកាត់ទូរកុងទីន័រពិនិត្យមើលសំរាម​៨៣ទូរ ដែលនាំយកមកបោះចោលក្នុងប្រទេសកម្ពុជា

ព្រះសីហនុ៖ មន្ត្រីមានសមត្ថកិច្ចនៅមាត់ច្រកកំពង់ផែស្វយត័ក្រុងព្រះសីហនុថ្លែងថា សមត្ថកិច្ចបានរកឃើញ កុងទឺន័រចំនួន៨៣ទូរ មានផ្ទុកកាកសំណល់សំរាមដែលគេបោះចោលលួចនាំមកពីបរទេស ហើយត្រូវបានកម្លាំងសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និង​រដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបបានជាបន្ដបន្ទាប់នៅខេត្តព្រះសីហនុ -ក្រោយបង្ក្រាបបានក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ នៅ​រសៀលថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៩បានសម្រេចគាស់ទូរកុងទឺន័រទាំងអស់នោះ ដើម្បី​ពិនិត្យជាក់ស្ដែងនៅក្នុងកំពង់ផែស្វយត័ក្រុងព្រះសីហនុ ហើយការគាស់ទូរកុងទឺន័រ​នោះធ្វើឡើងក្រោមវត្តមានឯកឧត្តមគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល

Read More
ព័ត៌មាន​ជាតិ

ប័ណ្ណ (ប.ស.ស) ត្រូវបានផ្តល់ជូនដល់មន្រ្តីជាប់កិច្ចសន្យាសាលាខេត្តក្រុងស្រុកសរុបចំនួន២៨នាក់

ខេត្តកែប៖ រដ្ឋបាលខេត្តកែបបានរៀបចំពិធីចែកប័ណ្ណ(ប.ស.ស)ក្រោមអធិបតីភាព ឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត ក្រុង ស្រុក នាយក នាយកទីចាត់ការ ប្រធានអង្គភាព​ អភិបាលរងក្រុងស្រុក ប្រធាន អនុការិយាល័យ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាសាលាខេត្ត​ ក្រុងស្រុក។

Read More
សន្តិសុខ​សង្គម

ជនសង្ស័យ១ក្រុមធ្វើសកម្មភាពធាក់វាយប្លន់ម៉ូតូបានសម្រេចព្យាយាមបើករត់ត្រូវប្រជាពរដ្ឋដេញយកបានមកវិញ

ភ្នំពេញ៖ ជនសង្ស័យ១ក្រុមជិះម៉ូតូជាច្រើនគ្រឿងធ្វើសកម្មភាពដេញវាយនិងធាក់ឲ្យដួលប្លន់យកម៉ូតូឌ្រីមសង់បានសម្រេចហើយព្យាយាមបើករត់ត្រូវប្រជាពរដ្ឋឃើញបើក​រថយន្តដេញបុកពីក្រោយធ្វើឲ្យជនសង្ស័យទាំងនោះភ័យស្លន់ស្លោផ្ដួលម៉ូតូចោលជនរងគ្រោះចោល ក៏រត់ឡើងជិះម៉ូតូបក្ខពួកគេច​ខ្លួនបាត់ស្រមោលមិនរំខាន់ដល់សមត្ថកិច្ច។ ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង​១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី​១៧ ខែកក្ដដា ឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូវ១៩៨៦កែងនិងផ្លូវ៥៩៨ក្នុងសង្កាត់ ភ្នំពេញថ្មី​ ខណ្ឌសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ វន ចាន់រិទ្ធភេទ​ប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរធ្វើការរត់ឯកសារ ស្នាក់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ តាមប្រភពពីពីរងគ្រោះបានឲ្យដឹងថាមុន​កើត​ហើយរូបគាត់ជិះម៉ូតូឌ្រីមសង់ ពណ័ខ្មៅ

Read More
ព័ត៌មាន​ជាតិ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងសម្ភារៈថវិកា ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន០២ ក្នុងសង្កាត់ព្រែកកំពឹស

ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទទី១៥ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ ក្រុមការងារ បាននាំយកទៀនព្រះវស្សា និងសម្ភារៈថវិកា ទៅ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន០២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ

Read More
សន្តិសុខ​សង្គម

ពលរដ្ឋរស់នៅក្រុងភ្នំពេញកំពុងមានចង្ងន់​យ៉ាងខ្លាំងទៅលើការប្រើប្រាស់ថាមពលអគ្គិសនីកម្ពុជា

ភ្នំពេញ ៖ មួយរយះពេលចុងក្រោយនេះ ការ​ប្រើប្រាស់ថាមពលអគ្គិសនីកម្ពុជា កំពុងកើនឡើង យ៉ាងគំហុក ដែលនាំបងប្អូនប្រជាពល​រដ្ឋមួយចំនួនធំរស់នៅក្នុងរាជធានីភ្នំពេញ កំពុង​មានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះបញ្ហានេះ ។ -យោងតាមការសាកសួរពីប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញប្រាប់ឲ្យដឹងថា បច្ចុប្បន្នការឡើងកុងទ័រ នៃការប្រើប្រាស់ថាមពលអគ្គិសនីកម្ពុជាកំពុងមានការកើនឡើងពី១ខែ​ទៅ១ខែ ដែលធ្វើឲ្យពួកគាត់មានងឿងឆ្ងល់យ៉ាងខ្លាំង ខណៈដែលសម្ភារះអគ្គិសនីប្រើប្រាស់ជាប្រចាំថ្ងៃរបស់ពួកគាត់នៅក្នុងផ្ទះ គឺដដែល ។ ពលរដ្ឋប្រាប់ឲ្យដឹងបន្តថា ការប្រើប្រាស់ថាមពលអគ្គិសនីរបស់គាត់ កាលពីអំឡុងខែ ឧសភា

Read More
សន្តិសុខ​សង្គម

អ៊ិនធឺណិត​យីហោ​777 NET បង្កប់ល្បែងសុីសងផ្គេីនបទបញ្ជាររបស់ចៅហ្វាយក្រុង អាជ្ញាធរ មិនទាន់មានចំណាត់ការ

ភ្នំពេញ៖ បទបញ្ជារយ៉ាងម៉ឺងម៉ាត់ របស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដាក់ឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំង១៤ខណ្ឌ រឹតបន្តឹង នឹង បង្ក្រាបទីតាំងបង្កប់ល្បែងសុីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏គេនៅសង្កេត ឃើញថា ល្បែងសុីសងនៅក្នុងរាជធានី​ភ្នំពេញនៅតែកើតមានជាច្រើនកន្លែងដោយ​នៅមិនទាន់អនុវត្តបានល្អនៅឡើយ ។ ជាក់ស្ដែងទីតាំងបើកអុីនធឺណេតយីហោ (777NET ) និងCH មានត្រី​ សង្ស័យបង្កប់ល្បែងសុីសងខុសច្បាប់ នៅតាមបណ្ដោយ​ផ្លូវជាតិលេខ៥សង្កាត់​ស្រះ​ចក​ខណ្ឌ​ដូនពេញ​

Read More
សន្តិសុខ​សង្គម

រថយន្ត២គ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបែកជា​បួនម្ចាស់ជជែករកត្រូវរៀងៗខ្លួន

ភ្នំពេញ៖ រថយន្តឡិចសុីសGS300បុកជាគ្នាជាមួយ រថយន្តសាំយ៉ុងដឹងបន្លែត្រង់ចំណុច​ផ្លូវបែកជាបួនរងការខូចខាតយ៉ាងដំណំទាំងសងខាង តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ រួចប្រកែកគ្នាយកត្រូវរៀងៗខ្លួន។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាល​ពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០១៩ នៅចំណុច ស្តុបដេអិន តាមបណ្តោយផ្លូវកម្ពុជាក្រោមកែងនិងផ្លូវនេរុហ៍ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។ -តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ឲ្យដឹងថា មុនកើតគេឃើញប្តីប្រពន្ធពីរនាក់បើករថយន្តសាំយ៉ុងដឹកបន្លែរមួយគ្រឿងពណ៌សំបកឪឡឹកពាក់ស្លាកលេខ​ភ្នំពេញ2AP-5604ធ្វើដំណើរតាមបណ្តោយ​ផ្លូវនេរុហ៍ ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើស្តុប​ភ្លើងខៀវបានចរាចរទៅមុខក៍បានបុកគ្នាជា​មួយ​រថយន្តឡិចសុីសGS300ពណ៌សពាក់​ស្លាកលេខភ្នំពេញ2AV-0557​ បើកដោយបុរសម្នាក់សង្ស័យស្រវឹងបានធ្វើដំណើតាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅពីលិចទៅកើតបុកបញ្ឆិតគ្នា ពេញទំហឹងបណ្តាលឲ្យរថយន្តទាំង២គ្រឿងគៀបជាប់គ្នារងការខូចខាតយ៉ាងដំណំបន្ទាប់មកភាគីទាំងសងខាង​ជជែកយកត្រូវរៀងៗខ្លួនចំណែកអ្នកបើកបរ​រថយន្តឡិចសុីសGS300បានប្រាប់ថារូបគាត់បានផឹកស្រាអស់បួនកំប៉ុង។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យ ភាគីទាំងសងខាងសម្របសម្រួលគ្នាដោយភាគីខាងរថយន្តសាំយ៉ុង​មិនចង់មានរឿងវែងឆ្ងាយនិងប្រញាប់យក​បន្លែងទៅលក់នៅស្រុកផងបានចេញសំណង​ទៅឲ្យភាគីខាងរថយន្តឡិចសុីស​GS300ចំនួន៦០មុឺនរៀលដើម្បីចញ្ចប់​រឿង៕

Read More