បុរសម្នាក់ទៅឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់
ភ្នំពេញ ៖ សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងទឹកជាប់ជាមួយនឹងឧបករណ៍ឆក់ត្រី ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៦ព្រឹកថ្ងៃទី៣ខែ សីហាឆ្នាំ ២០១៩ នៅចំណុចបឹងខាងត្បូងស្ថានីយ៍ទូរទស្សន៍ PNN ភូមិបាក់ខែងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ ។ សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះមានឈ្មោះ ឯម ទូច ភេទប្រុសអាយុ៤១ឆ្នាំមុខរបរកម្មករលើកឈើមានទីលំនៅភូមិខ្ទរសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ បើតាមក្រុមគ្រួសារបានអោយដឹងថា កាលពីថ្ងៃទី២ខែសីហាឆ្នាំ២០១៩វេលាម៉ោង៣រសៀលជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះដោយប្រាប់ក្រុមគ្រួសារទៅរោងឈើដែលនៅជិតម្តុំព្រែកតាមាក់ហើយក៏បានជិះម៉ូតូចេញទៅបាត់ លុះវេលាម៉ោង០១រសៀលថ្ងៃទី៣ខែឆ្នាំដដែលទើបក្រុមគ្រួសារដឹងដំណឹងពីសមត្ថកិច្ចរួចក៏នាំគ្នាមកមើលឃើញសាកសពឈ្មោះ ឯម ទូច
Read More