លោកយាយសុខ ង៉ែតអាយុ៦៨ ឆ្នាំមានទីលំនៅភូមិព្រៃស្នួលឃុំរវៀងស្រុកសំរោងខេត្តតាកែវជាសមាជិកគណបក្សប្រជាជនកម្ពុជាទាំងប្តីប្រពន្ធរួមនិងកូនចៅទាំងអស់គ្នាពេលនេះគាត់ធ្លាក់ខ្លួនឈឺជាទម្ងន់ដោយជំងឺដាច់សសៃឈាមខួរក្បាលកំពុងសម្រាកព្យាបាលជំងឹនៅក្នុងបន្ទប់សង្រោះបន្ទាន់នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតជិតមួយខែមកហើយពុំដែលឃើញមានវត្តមានក្រុមការងារបក្សប្រជាជនមូលដ្ឋានមកសួរសុខទុកឡើយ។គួរបញ្ជាក់ថាប្តីលោកយាយសុខ ង៉ែតឈ្មោះ សាយ ជា អាយុ៧៣ឆ្នាំ បច្ចុប្បន្នជាអនុប្រធានភូមិព្រៃស្នួលឃុំរវៀងស្រុកសំរោងខេត្តតាកែវនិងជាសកម្មជនពិសេសរបស់គណបក្សប្រជាជនកម្ពុជាប្រចាំភូមិព្រៃស្នួលតាំងពីឆ្នាំ1979មកម្លេះពេលនេះកំពុងជួបកង្វះខាតថវិកាយ៉ាងខ្លាំងដើម្បីព្យាបាលជំងឺប្រពន្ធ។ លោកយាយសុខ ង៉ែតធ្លាក់ខ្លួនឈឺជាង១០ឆ្នាំមកហើយដោយជំងឺដាច៎សសៃរឈាមខួរក្បាលប៉ុន្តែមិនដែលធ្លាប់មានក្រុមការងារមូលដ្ឋានចុះសួរសុខទុក្ខម្តងណាឡើយ ហើយលោកយាយអាចរស់បានរយះពេលជាង១០ឆ្នាំកន្លងមកនេះដោយសារកូនចៅប្រឹងប្រែងធ្វើការងារនិងលក់ដូរប្រមែប្រមូលថវិកាជួយព្យាបាលជំងឺម្តាយរហូតមកដល់ពេលនេះម្នាក់ៗអស់លទ្ធភាពមែនទែនហើយ។តាមរយះការផ្សាយព័ត៌មាននេះសង្ឃឹមថាមន្ត្រីមូលដ្ឋានក៍ដូចជាក្រុមការងារគណបក្សប្រជាជនកម្ពុជាដែលតែងតែមានចិត្តសណ្តោសប្រោសប្រណីប្រជាពលរដ្ឋទូទាំងនគរហូរហែកន្លងមកនិងមិនមើលរំលងតទៅទៀតឡើយគ្រាន់តែជាការឆកល្វែងតិចតួចរបស់មន្ត្រីមូលដ្ឋានតែប៉ុណ្ណោះទេ។
Read More