គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងសមាគម CCA នឹងសហការគ្នាអប់រំអាជីវករឲ្យយល់ពីគ្រឿងសម្អាងក្លែងក្លាយ
ភ្នំពេញ)៖ ដើម្បីរួមចំណែកទប់ស្កាត់ការហូរចូល និងចែកចាយគ្រឿងសម្អាងក្លែងក្លាយនៅក្នុងប្រទេសកម្ពុជា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងកម្ពុជា (CCA) នឹងចុះកិច្ចព្រមព្រៀងជាមួយគ្នា ក្នុងការរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលដល់បងប្អូនអាជីវករដែលកំពុងប្រកបរបរលក់គ្រឿងសម្អាង។ ការសម្រេចសហការគ្នាបែបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ នៅក្នុងជំនួបពិភាក្សារវាង ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងឧកញ៉ា
Read More