ចោរលួចស្លាកលេខរថយន្ត២នាក់ត្រូវឃុំខ្លួនខណៈអ្នកចាំទទួលទិញរបស់ចោរម្នាក់ត្រូវលោកចៅក្រមរស់សាម៉ឺឌីដោះលែងវិញ
ភ្នំពេញ)៖ក្រុមចោរលួចស្លាកលេខរថយន្តគ្មានសំណាង២នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃសម១ចំណែកអ្នកចាំទទួលទិញត្រូវលោករស់សាម៉ឺឌីចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញដោះលែងវិញក្រោមហេតុផលដាក់ក្រោមការត្រួតពិនិត្យពិតជាសំណាងល្អ។ ជនត្រូវចោទដែលត្រូវលោករស់សាម៉ឺឌីចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញដោះលែងមានឈ្មោះសេនសឿនហៅតាម៉ាប់ភេទប្រុស អាយុ៤៩ឆ្នាំ។ ចំណែកជនត្រូវចោទដែលត្រូវឃុំខ្លួនរួមមានឈ្មោះសុខជាហៅយឿងភេទប្រុសអាយុ២២ឆ្នាំជនជាតិវៀតណាមនិងឈ្មោះម៉ែន វិចិត្រ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម។ ក្រុនជនត្រូវចោទត្រូវបានលោកសេងគីមឡាក់ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបសួរនិងចោទប្រកាន់ទៅឲ្យលោករស់សាម៉ឺឌីជាចៅក្រមស៊ើបសួរចាត់ការតាមច្បាប់។ ក្រោយមកមានជនត្រូវចោទ២នាក់ប៉ុណ្ណោះដែលត្រូវឃុំខ្លួនខណៈបក្ខពួកចោរម្នាក់ត្រូវរួចខ្លួនអាចត្រលប់ទៅប្រកបមុខរបរចាស់វិញដោយសារតែលោកចៅក្រមសម្រេចឲ្យស្ថិតក្រោមការត្រួតពិនិត្យ។ គួររម្លឹកថាក្រុមជនត្រូវចោទទាំង៣នាក់ខាងលើត្រូវកម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខ្លួនភ្លាមៗកាលពីយប់ថ្ងៃទី២០ខែសីហាឆ្នាំ២០១៩បន្ទាប់ពីពួកគេធ្វើសកម្មភាពលួចស្លាកលេខរថយន្តម៉ាកព្រូសនិងបទទទួលផលចោរកម្ម ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២A ផ្លូវលេខ៣៩៥ក្រុមទី៣០ភូមិ១១សង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោក រាជធានីភ្នំពេញ៕(ឡុកសំរិត)
Read More